ហួសចិត្ត! បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កបញ្ច្រាស់គ្នារបួសធ្ងន់ខ្លួនឯង

0
795

ស្វាយរៀង ៖ ហួសចិត្ត បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កបញ្ច្រាស់គ្នារបួសធ្ងន់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនិងរាយការណ៍មកសមត្ថកិច្ចដឹកយកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៧B ស្ថិតក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងរបួសមានឈ្មោះ មុំ មុន្នី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកPLUSAR ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ១CJ-០០៥៩ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កត្រូវបានគេស្គាល់ឈ្មោះស្រី វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកPLUSAR  ពណ៌ក្រហម ស្លាកលេខភ្នំពេញ១CJ-០០៥៩ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នលើផ្លូវលេខ៣១៧Bខណះនោះស្រាប់តែទៅបុកនិងត្រាក់ទ័រម៉ាកគូបូតា ពណ៌ក្រហម គ្មានស្លាកលេខចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ រីឯមធ្យោបាយធ្វើដំណលរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំពពែត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

Facebook Comments
Loading...