ប្រទេសចិន ៖ អ្នករត់ម៉ារ៉ាតុងចម្ងាយឆ្ងាយនៅក្នុងខេត្តកានស៊ូភាគពាយព្យប្រទេសចិនមនុស្ស ចំនួន២១នាក់បានស្លាប់ ក្នុងចំណោមអ្នកចូលរួមប្រណាំប្រមាណ១៧២ នៅពេលដែលអាកាសធាតុត្រជាក់ខ្លាំងវាយប្រហារក្នុងអំឡុងពេលប្រកួត បង្កឱ្យមានការខឹងសម្បាជាសាធារណៈកាលពីថ្ងៃអាទិត្យទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ជុំវិញកង្វះផែនការគ្រាអាសន្ន។
ការប្រណាំងម៉ារ៉ាតុងចម្ងាយ១០០គីឡូម៉ែត្របានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ទី២២ឧសភា ដោយចេញដំណើរពីតំបន់ទេសភាពមួយនៅចំណុចកោងនៃដងទន្លេលឿង ដែលល្បីខាងច្រាំងថ្មចោតនិងថ្មភ្នំជាជួរៗ។ផ្លូវនេះអាចនាំអ្នករត់ប្រណាំងឆ្លងកាត់តាមជ្រលងភ្នំនិងកូនភ្នំនៅតំបន់ខ្ពង់រាបស្ងួតនៅកម្ពស់ជាង១.០០០ម៉ែត្រ។
ការរត់ប្រណាំងបានចាប់ផ្តើមនៅម៉ោង៩ព្រឹកជាមួយនឹងអ្នករត់ពាក់អាវយឺតនិងខោខ្លីនេះបើយោងតាមរូបថតដែលបានបង្ហោះនៅលើគណនីបណ្តាញសង្គមនៃតំបន់ព្រៃថ្មទន្លេលឿងនៅតំបន់ជីងតាយស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងបៃយីង។
ក្រុមមន្ត្រីមកពីទីក្រុងបៃយីងបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ប្រហែលល្ងាចថ្ងៃសៅរ៍ការប្រណាំងនៅតំបន់ជួរភ្នំត្រូវបានវាយប្រហារដោយព្រិលត្រជាក់និងភ្លៀងត្រជាក់ដែលបណ្តាលឱ្យសីតុណ្ហភាពធ្លាក់ចុះខ្លាំង។
នាងម៉ៅ ស៊ូឈី ដែលកំពុងរត់ប្រណាំងប្រមាណ២៤ គីឡូម៉ែត្រនៅពេលនោះបាននិយាយថា “ភ្លៀងកាន់តែខ្លាំងឡើងៗនៅពេលនោះ”។ រងាញាក់ញ័រដោយសារអាកាសធាតុត្រជាក់ នាងបានត្រឡប់ក្រោយទៅតំបន់រត់ប្រណាំងមុនៗ ដោយសារតែមានអារម្មណ៍មិនល្អជាមួយនឹងការថយចុះកម្តៅក្នុងខ្លួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏ធំបានចាប់ផ្តើមដោយមានអ្នកជួយសង្គ្រោះជាង ១.២០០ នាក់ត្រូវបានដាក់ពង្រាយ ដោយមានជំនួយពីដ្រូននិងឧបករណ៍ចាប់រ៉ាដា និងគ្រឿងចក្រគាស់កាយដើម្បីធ្វើការសង្គ្រោះ។
មានអ្នកចូលរួមប្រណាំប្រមាណ ១៧២ នាក់ក្នុងកម្មវិធីប្រកួតនោះ។ ហើយកាលពីថ្ងៃអាទិត្យ អ្នកចូលរួម១៥១នាក់បានបញ្ជាក់ថា ពួកគេមានសុវត្ថិភាព រីឯអ្នកនៅសេសសល់ផ្សេងទៀតបានស្លាប់ទាំងអស់៕