Block title
ដោយគោរពតាមការណែនាំពីលោក សុខ សម្បត្តិ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ
ភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ និងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិង ចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងការចតរថយន្តគ្មានសណ្តាប់ធ្នាប់ជាដើមនេះ គឺដើម្បីសោភ័ន្ធភាពរាជធានីភ្នំពេញ និងសុខសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈតែប៉ុណ្ណោះ។
លោកមាស សំបូរ ប្រធានប្រជាការពារខណ្ឌបានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រ...
លោក សុខ សម្បត្តិ ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ
ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខណ្ឌបឹងកេងកង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល
ភ្នំពេញ ៖ ដោយមានការសំណូមពរពីអតិថិជនមួយចំនួន ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ឲ្យមាន ការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ បុរីឡេងណាវ៉ាត្រាបានធ្វើតាមសំណើរទាំងនោះ ហើយអតិថិជន មួយចំនួនធំកុំពុងតែទទួលយកការដោះដូរដីនោះ នៅតម្លៃទីផ្សារស្មើរ ដោយសប្បាយចិត្ត មិនមានការបង្ខិតបង្ខំឡើយ។ នេះបើផ្អែកលើ សារសំឡេង អមដោយវីដេអូផ្ទះ ដែលផេកផ្លូវការ បានផុសមុននេះ។
«អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់បែបនេះថា សូមពុកម៉ែ បងប្អូនទាំងអស់គ្នាជាទីគោរពឱ្យបានជ្រាបពាក់ព័ន្ធនឹងការដោះដូរនេះគឺចំពោះតែបងប្អូនដែលមានតម្រូវការយកទ្រព្យទៅប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន កន្លងទៅបងប្អូនគាត់ធ្លាប់ដូរមកផ្ទះនៅទួលពង្រ...
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រមូលផ្ដុំគ្នាដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទៅស្ថានទូតវៀតណាម ទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម
ភ្នំពេញ ៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដឹកនាំដោយ សឺន ជុំជួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រមូលផ្ដុំធ្វើនៅក្នុងវត្តសាមគ្គីរង្ស៊ី ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំ។
ការប្រមូលផ្តុំនេះ ក្នុងគោលបំណងដាក់បញ្ញត្តិទៅស្ថានទូតវៀតណាម តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។...
ឥណ្ឌារៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ជោគជ័យនិងមានស្ថាប័នព័ត៌មាននៅក្នុងប្រទេសជាច្រើនចូលរួមផ្សព្វផ្សាយ
គុនល្បុក្កតោ ជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគុនល្បុក្កតោ ក៍ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ផងនោះ ថ្មីៗនេះសហព័ន្ធគុនល្បុក្កតោឥណ្ឌាបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ (1st Kun Bokator Federation Cup 2024) ទទួលបានជោគជ័យ ។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនបានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។
តាមការឲ្យដឹងពីសហព័ន្ធគុនល្បុក្កតោឥណ្ឌាថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះមានកីឡាករ កីឡាការិនីប្រមាណ២០០នាក់បានចូលរួមប្រកួត ក្នុងនោះមានវិញ្ញាសាកម្រិតកុមារ វិញ្ញាសាយុវជន វិញ្ញាសាកម្រិតមនុស្សធំទាំងបុរស...