រថយន្តFord Ranger បុកម៉ូតូ WAVE ពីចំហៀងអូសជាច្រើនម៉ែត្រខណៈកំពង់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

0
707

ភ្នំពេញ ៖ រថយន្តFord Ranger បុកម៉ូតូ WAVE ពីចំហៀងអូសជាច្រើនម៉ែត្រខណៈកំពង់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវឌួងងៀប កែងនិងផ្លូវបេតុងលូទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក វេវ(HONDA WAVE)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខក្រចេះ1E.8689បើកតាមបណ្តោយផ្លូវបេតុង ហៅផ្លូវលូទឹកស្អុយទិសដៅពីកើត ទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកហ្វូត(FORD RANGER PICK UP)ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BK.7174បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវឌួងងៀបទឹសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាមកបុកម៉ូតូចំហៀងពីមុខពេញទំហឹង រួចអូសជាង២០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសធ្ងន់  ភ្លាមៗក៏មានរថយន្តសាម៉ុយមកដឹកជនងគ្រោះយកទៅសង្រ្គោះជីវិតផងដែរ។ រីឯរថយន្តនិងម៉ូតូរងរកាខូចខាតខាងមុខដូចគ្នាយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់រួចធ្វើករវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...