រថយន្តសាំយ៉ុងដឹកទំនិញ១គ្រឿង ឆ្លងភ្លើងឆាបឆេះរថយន្តនិងទំនិញខូចខាតអស់ទាំងស្រុង

0
943

កោះកុង ៖ បុរសម្នាក់ កំពុងបើករថយន្តសុខៗ ស្រាប់តែឆ្លងភ្លើងបង្កើតអគ្គិភ័យ ឆាបឆេះ រថយន្តសាំយ៉ុងមួយគ្រឿង អស់ទាំងស្រុង កាលម៉ោង០២រសៀល នៅចំនុចkm ៦០/៦១ ស្ថិតក្នុង  ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានអោយដឹងថា រថយន្ត ដែលភ្លើងឆាបឆេះគឺម៉ាក សាំយ៉ុងពណ៍សំបកឪឡឹក ស្លាកលេខកំពត 2A 9899 ទិសដៅដឹកទំនិញពីកោះកុង ទៅខេត្តកំពត។ អ្នកបើកបរមានឈ្មោះហង្ស សួង អាយុ៣៥ឆ្នាំ រួមដំណើរដោយព្រូរថយន្តម្នាក់ទៀត។

ក្នុងហេតុការណ៍ឆ្លងភ្លើងបង្កើតអគ្គិភ័យឆាបឆេះ រថយន្តសាំយ៉ុងនេះមិនបណ្តាលឲ្យតៃកុង ព្រូម្នាក់ទៀត រងរបួសនោះទេ តែរថយន្ត និងទំនិញក្នុងរថយន្តត្រូវភ្លើងឆេះខូចខាតទាំងអស់ស្រុង៕

Facebook Comments
Loading...