ដោយគោរពតាមការណែនាំពីលោក សុខ សម្បត្តិ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ

0
129

ភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ និងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិង ចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងការចតរថយន្តគ្មានសណ្តាប់ធ្នាប់ជាដើមនេះ គឺដើម្បីសោភ័ន្ធភាពរាជធានីភ្នំពេញ និងសុខសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈតែប៉ុណ្ណោះ។
លោកមាស សំបូរ ប្រធានប្រជាការពារខណ្ឌបានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រ ខណ្ឌបឹងកេងកង មានការលក់ដូរសម្ភារៈរបស់របរផ្សេងៗរំលោភចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ គឺកម្លាំងធ្វើជារៀងរាល់ថ្ងៃតែម្តង។
យុទ្ធនាការនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីបងប្អូនអាជីវករមានការលក់ដូរ សម្ភារៈរបស់របរប្រើប្រាស់ បន្លែផ្លែឈើផ្សេងៗ រំលោភលើចិញ្វើមផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ និងតែងបង្ករគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរ ជាពិសេសក្មួយសិស្សានុសិស្ស ធ្វើដំណើរចេញចូលសាលារៀនជារៀងរាល់ថ្ងៃ ហើយការធ្វើរៀងរាល់ថ្ងៃនេះគឺបានល្អច្រើនណាស់។
ក្នុងយុទ្ធនាការអប់រំ ណែនាំដល់អាជីវករកន្លងមកនេះផងដែរ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ មិនបានអនុវត្តវិធានការច្បាប់នៅឡើយទេ ពោលគឺ គ្រាន់តែចុះណែនាំ អប់រំ ឱ្យពួកគាត់ចូលរួមរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរាបរយ សោភ័ណ្ឌភាព ក្នុងមូលដ្ឋាន និងសុខសុវត្ថិភាពដល់អ្នកធ្វើដំណើរ ក៏ដូចជាក្មួយៗសិស្សានុសិស្សតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាបងប្អូនអ្នកលក់ដូរ នៅតែមិនព្រមអនុវត្តតាមការណែនាំនេះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការច្បាប់ស្មើរភាព គឺ មិនអនុញ្ញាតិឱ្យលក់ដូរ នៅតាមទីតាំងទាំងនោះទៀតឡើយ៕

Facebook Comments
Loading...