Block title

មន្ទីរទេសចរណ៍ស្ទឹងត្រែង រៀបចំបណ្ណាល័យតម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាជំនួសសត្វផ្សោតរស់

ស្ទឹងតែង ៖ សត្វផ្សោតមេគង្គនៅ អន្លង់ឈើទាលនៃរមណីយ ដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលខេត្តស្ទឹងត្រែង បានស្លាប់ម្តងមួយៗ មកដល់បច្ចុប្បន្ននេះនៅសល់តែមួយក្បាលប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បាន រៀបចំឲ្យមានបណ្ណាល័យសម្រាប់ តម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាសំណាកឆ្អឹងសត្វផ្សោតជំនួសវិញ។ ក្នុងឱកាសចុះពិនិត្យសំណាកឆ្អឹងសត្វផ្សោតនៅរមណីយដ្ឋានអេកូទេចរណ៍សត្វផ្សោតឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ តុលា២០២១ លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖បើយើងមិនថែរក្សានិងអភិរក្សសំណាកឆ្អឹងសត្វផ្សោតនេះទេ រមណីយដ្ឋានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់នៅថ្ងៃអនាគត។ លោកបន្តថា៖មន្ទីរគ្រោងថវិការបស់មន្ទីរនិងថវិកាដែលទទួលបានពីអង្គការដៃគូនិងសប្បុរសជននានា រៀបចំជាបណ្ណាល័យមួយទុកដាក់ឆ្អឹងសត្វផ្សោតនេះសម្រាប់ គាំទ្រដល់វិស័យទេចរណ៍ ដើម្បីថែរក្សានៅរមណីយដ្ឋានអេកូទេសចរណ៍មួយនេះឲ្យឋិតនៅគង់វង្សក្នុងការបម្រើជីវភាពដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។ លោក ផយ វណ្ណាសមាជិកសហគមន៍រមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ...

លោកជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba Group បានបង្ហាញមុខជាថ្មី នៅក្នុងទីក្រុងហុងកុង ក្រោយពីបាត់មុខមួយរយៈ

បរទេស ៖ លោក ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលភាគច្រើនមិនបានបង្ហាញមុខជាសាធារណៈ ចាប់តាំងពីច្បាប់ចិនបានចាប់ផ្តើមរឹតបន្តឹងលើចក្រភពជំនួញរបស់គាត់កាលពីចុងឆ្នាំមុន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងហុងកុងហើយបានជួបសហការីជំនួញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មហាសេដ្ឋីចិនរូបនេះបានរក្សាការបង្ហាញមុខតិចតួចប៉ុណ្ណោះចាប់តាំងពីការថ្លែងសុន្ទរកថាកាលពីខែតុលាឆ្នាំមុននៅទីក្រុងសៀងហៃដោយរិះគន់និយតករហិរញ្ញវត្ថុចិន។ នោះបានបង្កឱ្យមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបណ្តាលឱ្យមានការទម្លាក់ចោល IPO ដ៏ធំរបស់ Ant Group របស់គាត់។ ខណៈពេលដែលលោកម៉ាបានបង្ហាញខ្លួនជាសាធារណៈនៅមានកម្រិតនៅក្នុងចិនដីគោកបន្ទាប់ពីនោះនៅពេលមានពាក្យចចាមអារ៉ាមនានាអំពីកន្លែងលាក់ខ្លួនរបស់គាត់រីករាលដាលពេញអនឡាញ ប្រភពមួយក្នុងចំណោមប្រភពទាំងពីរបាននិយាយថា ដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ពីដំណើរកម្សាន្តលើកដំបូងរបស់គាត់ទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីចាប់តាំងពីខែតុលាឆ្នាំមុន។ Alibaba មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺក្រៅម៉ោងធ្វើការធម្មតារបស់ខ្លួនឡើយ។ មតិយោបល់ពីលោកម៉ាជាធម្មតាកើតឡើងតាមរយៈក្រុមហ៊ុន។ ប្រភពបានបដិសេធមិនបង្ហាញអត្តសញ្ញាណដោយសារការរឹតត្បិតការណ៍សម្ងាត់។ ប្រភពនិយាយថាលោកម៉ាដែលជាសហគ្រិនដ៏ល្បីនិងនិយាយរិះគន់ចិនឥតសំចៃមាត់បានជួបសហការីជំនួញយ៉ាងហោចណាស់ពីរបីនាក់កាលពីសប្តាហ៍មុន។ លោកម៉ាដែលភាគច្រើនមានមូលដ្ឋាននៅទីក្រុងហាំងចូវភាគខាងកើតប្រទេសចិន ជាកន្លែងចក្រភពពាណិជ្ជកម្មរបស់គាត់មានទីស្នាក់ការកណ្តាល...

ស្ត្រីជនជាតិវៀតណាមម្នាក់មានជំងឺប្រចាំកាយដេកស្លា..ប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទើមមានអ្នកដឹង

ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់មានជំងឺប្រចាំកាយដេកស្លា..ប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទាល់តែហើមស្អុយហើយទើបមានអ្នកដឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី១ទីតាំងផ្ទះលេខ១៨E១ ផ្លូវលេខ៥៣ ភូមិទី៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាអត្តសញ្ញាណសា..កសពឈ្មោះ NGUYN THI THANH LOENG ភេទស្រី ជនជាតិវៀតណាម ឆ្នាំកំណើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខC7220776...

សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្វាយព្រះរាជកុសល ក្នុងឱកាសគម្រប់ខួប៩ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២១) នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី១៥...

ប្រធានាធិបតីតៃវ៉ាន់អះអាងថា ខ្លួននឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់ចិនឡើយ

បរទេស ៖ សុន្ទរកថារបស់លោកស្រី នៅក្នុងទិវាជាតិតៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយ ថាឥឡូវមាននេះ ភាពតានតឹងកាន់តែខ្លាំងឡើងនៅលើកោះតៃវ៉ាន់ ដោយបានអះអាងថា ខ្លួននឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់ចិនឡើយ។ ការថ្លែងរបស់លោកស្រីធ្វើឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្តេជ្ញាថា នឹងបំពេញការបង្រួបបង្រួមជាតិឡើងវិញ ។ ប្រទេសចិនបានថ្កោលទោសសុន្ទរកថារបស់លោកស្រី Tsai ដោយនិយាយថាជា «ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា» ។...