លោកសុខ សម្បត្តិ ! ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ សង្កាត់ គឺធ្វើបានល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងមូលដ្ឋានពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

0
113

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកសុខ សម្បត្តិ អភិបាលនៃ គណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ សង្កាត់ គឺធ្វើបានល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងមូលដ្ឋានពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំ តាមបណ្តាវត្តកន្លងមកថ្មីៗនេះ គឺមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
លោកសុខ សម្បត្តិ បន្តថា បើទោះជាយើងរក្សាបានល្អហើយ ក៍យើងត្រូវតែបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង , បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍លួច, ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន។ហើយយើងខិតខំប្រឹងប្រែងទាំងអស់គ្នា និង មានកិច្ចសហការរួមគ្នា បន្ថែមទៀត ដើម្បីរក្សាបាននូវសន្ដិសុខសុវត្ថិភាពល្អ ប្រជាពលរដ្ឋរស់នៅគ្មានការភ័យខ្លាច។
លោកបញ្ជាក់ថា ក្រៅពីការផ្តល់សេវាឯកសារហើយនោះ ការងារអាទិភាពបន្ត គឺបញ្ហាសន្តិសុខ និងការអភិវឌ្ឍន៍ ដូចនេះអជ្ញាធរមូលដ្ឋានយើងត្រូវចុះមើលផ្លូវដែលទទួលរងការខូចខាត ដូចជា គ្រលុកសំបុកមាន់ ល្មមៗដែលយើងធ្វើបានគឺត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់ កុំទុកឲ្យទទួលរងការខូចខាតធ្ងន់ធ្ងរ ក្នុងការជួសជុលអស់ថវិកាច្រើន។ ហើយមួយទៀត ពាក់ព័ន្ធប្រព័ន្ធលូ ក៏ត្រូវចុះពិនិត្យមើលស្ថានភាពលូនៅតាមបណ្ដាមូលដ្ឋានសង្កាត់ទាំង៧ មានន័យថា បើកន្លែងណាទទួលរងការខូចខាត ឬបាក់បែក ក៏ត្រូវតែធ្វើការជួសជុលឡើងវិញជាបន្ទាន់ផងដែរ។
ក្នុងនោះផងដែរលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ។ ជាមួយនេះ សូមបន្ដ យកចិត្តទុកដាក់ លើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ ពិសេសគឺក្នុងឱកាស បុណ្យជាតិធំៗនាពេលខាងមុខ។
គួរបញ្ជាក់ថា របៀបវារៈកិច្ចប្រជុំមានដូចខាងក្រោមៈ
១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ខណ្ឌបឹងកេងកង។
៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក ប្រចាំខែកញ្ញា របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...