បុណ្យកឋិនទានសាមគ្គី វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) កម្មវិធីចាប់ពីថ្ងៃទី០៩ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ

0
254

ភ្នំពេញ ៖ ខ្ញុំព្រះករុណា ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើង វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមធ្វើ អង្គកឋិនទានសាមគ្គី មួយ ដើម្បី វេរប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ដើម្បីប្រមូលបច្ច័យយកទៅកសាង ច្រាំងទន្លេបន្ត ដែលសព្វថ្ងៃកំពុងសាងសង់ ហើយខ្វះខាតនូវបច្ច័យជាច្រើន ។

អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើ ខ្ញុំព្រះករុណាខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាសូមនិមន្ត និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញ ចូលរួមអនុមោទនាបុណ្យកឋិនទាននេះ និងទទួលយកនូវផលានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

កម្មវិធីបុណ្យថ្ងៃ សៅរ៍ ៩កើតខែ កត្តិក ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤

– វេលាម៉ោង ២៖០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទរៀបចំពិធីក្រុងពាលី

-វេលាម៉ោង ៣៖០០នាទីរសៀល ប្រារព្ធពិធីបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។

លុះព្រឹកឡើងថ្ងៃ អាទិត្យ ៩កើត ត្រូវនឹងថ្ងៃទី ១០ ខែ ឆ្នាំដដែល

-វេលាម៉ោង ៦៖៣០នាទីព្រឹក

-វេលាម៉ោង ៩៖០០នាទីព្រឹក

ប្រគេនយាគូព្រះសង្ឃ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយម្ចាស់ព្រៃទាំងអស់ ធ្វើពិធីដង្ហែអង្គកឋិនទា​ន ប្រទក្សិណ៣ជុំព្រះវិហារ រួចវេរអង្គកឋិនទានប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

អ្នកផ្តើមបុណ្យលោកអាចារ្យ គណៈកម្មការវត្ត រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) និងពុទ្ធបរិស័ទគ្រប់ទិសទាំងប្រាំបី

សូមបុណ្យកុសលដែលកើតឡើងពីបុណ្យកឋិនទានមហាសាមគ្គីនេះ សូមបានដល់ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយស ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយគ្រប់ៗគ្នា និងសូមអនុមោទនាទទួលយកនូវផលាអានិសង្ឃរៀងៗខ្លួន៕

Facebook Comments
Loading...