បរទេស ៖ ខណ:ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំងជុំវិញការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់លោកខាងលិច អំពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទទី៦ ខែឧសភា រុស្ស៊ីបានគំរាមវាយប្រហារទីតាំងយោធារបស់អង់គ្លេស ហើយប្រកាសធ្វើសមយុទ្ធក្លែងធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសមរភូមិ...។
ការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសអាចនាំមកនូវការវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត នេះបើតាមការអះអាងរបស់រដ្ឋធានីមូស្គូក្នុងជំនួបមួយដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសមកសំណេះសំណាលរួចមក។
ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនថ្ងៃចូលកាន់តំណែងអាណត្តិទីប្រាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនៅក្នុងសប្តាហ៍ដែលរដ្ឋធានីម៉ូស្គូនៅថ្ងៃព្រហស្បតិ៍នឹងប្រារព្ធទិវាជ័យជម្នះ ដែលជាថ្ងៃបុណ្យ ដ៏សំខាន់បំផុតរបស់ខ្លួន ដែលជាការកត់សម្គាល់ការបរាជ័យរបស់ខ្លួនលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីលោកខាងលិចមួយចំនួនទាក់ទងនឹងសហព័ន្ធរុស្ស៊ី។ វាជាលើកទីមួយហើយ ដែលរុស្ស៊ីបានប្រកាសជាសាធារណៈនូវសមយុទ្ធដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទោះបីជាកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនធ្វើសមយុទ្ធជាទៀងទាត់ក៏ដោយ។ អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្ររួមមាន គ្រាប់បែកអាកាស...