ព្រះសីហនុ ៖ ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។
ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥...