ខ្សែភាពយន្ត N Love Series “កំពូលស្វាមី”បែបមនោសញ្ចេតនាស្នេហាអូនបង និងការអប់រំជាច្រើនធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន

0
6311

ភ្នំពេញ ៖ ផលិតកម្ម BN បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ត N Love Series “កំពូលស្វាមី” ជាប្រភេទរឿង បែបមនោសញ្ចេតនាស្នេហាអូនបង បែបកំប្លែងលាយលំជាមួយឈុតវាយតប់ទាត់យ៉ាងជក់ចិត្ត និងការអប់រំជាច្រើនធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន ក្រោមវត្តមានតារាសម្ដែងប្រុសស្រីល្បីឈ្មោះចូលរួមយ៉ាងច្រើនកុះករផងដែរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងពិធីក្រុងពាលីរឿងខាងលើនេះដែរលោក ផុន សេម ជាចាងហ្វាងផលិតកម្មបានឲ្យដឹងថា ខ្សែភាពយន្ត N Love Series “កំពូលស្វាមី” ជាប្រភេទរឿង បែបមនោសញ្ចេតនាស្នេហាអូនបង បែបកំប្លែងលាយលំជាមួយឈុតវាយតប់ទាត់យ៉ាងជក់ចិត្ត និងការអប់រំជាច្រើនធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

ខ្សែភាពយន្ត N Love Series “កំពូលស្វាមី” នេះដែរចាយពេលវេលាក្នុងការថតរយៈពេល២ខែ រីឯដើមទុនក្នុងការផលិតខ្ទង់៥ម៉ឺនដុល្លារអាមេរិក។ ចំពោះទីតាំងថតវិញមាននៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជាកោះកុងជាដើម។ រឿងនេះគ្រោងនឹងចេញថតនៅថ្ងៃទី១២មីនា នេះហើយ។ បន្ទាប់ពីរឿងនេះទៅផលិតកម្ម BN ក៏មារឿងថ្មីត្រៀមថតបន្តផងដែរ។

ខ្សែភាពយន្តN Love Series “កំពូលស្វាមី” ចូលរួមសម្ដែងដោយ៖ កញ្ញា ចាន់ ស្រី ម៉ី កញ្ញាសូ សីតា លោកលឹម ម៉េងគ័ង កញ្ញាអាហ្វុង លោករ៉េត សុវណ្ណពន្លឺ ចាងហ្វាងផលិតកម្ម លោក ផុន សេម៕

Facebook Comments
Loading...