លោកព្រាប សុវត្ថិ ថាលោកនឹង​មាន​អ្វី​ដែលថ្មី​ប្លែកៗជាងមុន​ សម្រាប់បង្ហាញ​នៅ​ក្នុង​ផលិត​កម្ម​កាឡាក់ស៊ី និងទស្សនិកជន

0
8733

ភ្នំពេញ ក្នុងថ្ងៃទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ យ៉ាងអធឹកអធម៌ ដោយមានការចូលរួម ពីតារាល្បីៗ និងអ្នកជំនួញធំៗ កាលពីរាត្រី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២០ នាសណ្ឋាគារហ្គាឌិនស៊ីធី លោក​ព្រាប​ សុវត្ថិ​ បាន​ជម្រាប​ជូន​ទស្សនិកជន​ក៏ដូចជា​អ្នកគាំទ្រ​របស់​លោក​ថា លោកនឹង​មាន​អ្វី​ដែល​ប្លែក​ៗ​ បង្ហាញ​នៅ​ក្នុង​ផលិត​កម្ម​កាឡាក់ស៊ី​ ហើយនឹង​រិះរក​អ្វី​ដែល​ថ្មី​បម្រើស​អារម្មណ៍​ទស្សនិកជន។

ការ​ចាក​ចេញ​លោក​ព្រាប​ សុវត្ថិ មិន​មានមូលហេតុអ្វីទេ​ គឺ​ជា​ការ​ព្រមព្រៀង​ដោយស្ម័គ្រចិត្ត​ជា​មួយ​ហង្សមាស​ ហើយ​ទាក់​ទង​នឹង​រឿង​ជម្លោះ​ផ្ទៃក្នុង​ក៏​មិនមាន​ដែរ​ គឺ​ជា​ការ​យល់​ព្រម​ដោយ​រាប់​អាន​គ្នា​ធម្មតា​ លក្ខណៈ​ជា​អ្នក​សិល្បៈរួម​អាជីព​។ លោក​ព្រាប​ សុវត្ថិ​ ក៏បាន​ជម្រាប​ជូន​ទស្សនិកជន​ក៏ដូចជា​អ្នកគាំទ្រ​របស់​លោក​ថា លោកនឹង​មាន​អ្វី​ដែល​ប្លែង​ៗ​ បង្ហាញ​នៅ​ក្នុង​ផលិត​កម្ម​កាឡាក់ស៊ី​ ហើយនឹង​រិះរក​អ្វី​ដែល​ថ្មី​បម្រើស​អារម្មណ៍​ទស្សនិកជន។

លោក​ថា លោក​បាន​កាន់​ដៃ​បណ្តើរ​គ្នា​ជាមួយ​ហង្សមាស​ពី​ឆ្នាំ​១៩៩៧ គឺ​ជាង២៣ឆ្នាំ​នេះ មាន​តែ​ស្នាម​ញញឹម និង​ជោគជ័យ​ជាមួយ​គ្នា។ មក​ដល់​ឆ្នាំ២០២០ គឺ​លោក​មាន​គោលដៅ​មួយ​សម្រាប់​ជីវិត។ គោលដៅ​នេះ​ជា​អ្វី​លោក​ចង់​បាន និង​ក៏​ស្រប​តាម​ចំណង់ចំណូល​ចិត្ត​របស់​លោក​ផង​ដែរ។ រួម​រស់​ជាមួយ​ផលិតកម្ម​ហង្សមាស​ជាង​២៣ឆ្នាំ​ និង​ការ​សម្រេច​ចិត្ត​ចាក​ចេញ​​មក​រួម​ទ្រនំ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ចម្រៀង​របស់​សេដ្ឋី​ឡេង ណាវ៉ាត្រា លោក​ព្រាប សុវត្ថិ​ប្រាប់​ថា ការ​ចាក​ចេញ​នៅ​ពេល​នេះ​គឺ​ពោរពេញ​ដោយ​ស្នាម​ញញឹម ហើយ​ក៏​ជា​ការ​បែក​គ្នា​មើល​ឃើញ​គ្នា និង​​មិន​អាច​បំភ្លេច​គ្នា។

កំពូល​តារា​ចម្រៀង​​ប្រចាំ​ប្រទេស​ប្រាប់​ថា រយៈពេលកន្លងមក​នេះ​ លោក​ទទួល​បាន​ការ​គាំទ្រ​និង​មុខមាត់​ ក៏​​ដោយសារ​តែ​ហង្សមាស។ លោក​មិន​គិត​ថា​ចង់​ចាកចេញ​ពី​ហ្សងមាស និង​មិត្ត​រួម​ការងារ​ដែល​បាន​តស៊ូរួម​ដំណើរ​ជាមួយ​គ្នា​​ តែ​ពេល​នេះ​ដល់​ពេល​លោក​ត្រូវ​ចាកចេញ ដើម្បី​សម្រេច​គោលដៅ ស្វែង​រក​បទ​ពិសោធន៍​ថ្មី​លើ​វិថី​សិល្បៈ។ លោក​ថា ការ​បែក​គ្នា​នៅ​ពេល​នេះ​ជា​ការ​បែក​គ្នា​ដោយ​មើល​ឃើញ ហើយ​លោក​នឹង​នៅ​តែ​បន្ត​រាប់​អាន​ និង​ទំនាក់ទំនង​គ្នា​គ្មាន​ថ្ងៃ​ណា​ប្រែប្រួល​ទេ។

លោក​បន្ថែម​ថា ការ​ចាកចេញ​នេះ​ក៏​មិន​ទាក់ទង​ទៅ​កាច់​កុង​គ្នា​ក្នុង​ក្រុមហ៊ុន រួម​ទាំង​ការ​ផ្តល់​កញ្ចប់​លុយ​ពិសេស​ណាមួយ​ពី​ក្រុមហ៊ុន​ថ្មី ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ចាកចេញនោះទេ​។ លោក​បញ្ជាក់​ថា លោក​ធ្វើ​អ្វី​មួយ​តែងតែ​មាន​គោលដៅ​សម្រាប់​ខ្លួន​ឯង។ ទាក់ទង​ការងារ​សិល្បៈ លោកបញ្ជាក់​ថា ទោះ​បី​ទៅ​ដល់​ទីណា លោក​នៅ​តែ​ចង់​បម្រើ​អារម្មណ៍​ និង​នាំ​អ្វី​ថ្មីៗសម្រាប់​អ្នក​គាំទ្រ​​​៕

 

Facebook Comments
Loading...