កីឡាករRaheem Sterling​ម្នាក់​ផង​ដែរ ដែលភ័យខ្លួនបន្ទាប់ពីបានចូលរួមខួបកំណើតអតីត​កីឡាករ​រត់​ប្រណាំងUsain Bolt

0
39997

កីឡាបរទេស ៖ កីឡាករRaheem Sterling ​ខ្សែបម្រើប្រយុទ្ធ​របស់​ក្រុម Man​chester City ​ម្នាក់​ផង​ដែរ ដែលភ័យខ្លួនបន្ទាប់ពីបានចូលរួមខួបកំណើតអតីត​កីឡាករ​រត់​ប្រណាំង Usain Boltដែលក្រោយកម្មវិធីជប់លៀងម្ចាស់កម្មវិធី​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19។

អតីត​កីឡាករ​រត់​ប្រណាំង Usain Bolt ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ក្រោយ​ពី​រៀប​ចំ​ពិធី​ជប់លៀង​ធំ​មួយ ​អបអរ​ខួប​កំណើត​៣៤​ឆ្នាំ​របស់​គេ។​ក្នុង​កម្មវិធី​ជប់លៀង​ដែល​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ​កាល​ពី​សប្ដាហ៍​មុន​នោះ គឺ​មិន​មាន​តម្រូវ​ឱ្យ​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សង្គម​អ្វី​នោះ​ទេ។ គ្រប់​គ្នា​ដែល​ចូល​រួម​សុទ្ធ​តែ​ផឹក​ស្រា ​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីក​រាយ ​ហើយ​ជា​លទ្ធផល​ស្រាប់​តែ​រក​ឃើញ​ថា​ម្ចាស់​ខួប Bolt ​បាន​ឆ្លង​មេរោគ Covid-19 ​ទៅ​ហើយ។ ​បច្ចុប្បន្ន​រូបគេ​កំពុង​សម្រាក​ព្យាបាល​ដោយ​ឡែក​ពី​គេ។

​ដោយ​លែក​សម្រាប់​កម្មវិធី​ខាង​លើ​នេះ​ដែរ ​ក៏​មាន​វត្តមាន​របស់ Raheem Sterling ​កីឡាករ​របស់​ក្រុម Manchester City ​ម្នាក់​ផង​ដែរ ​ដែល​បាន​ទៅ​ចូល​រួម។ ​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា​ក្រៅ​ពី Bolt ​ហើយ​នៅ​មាន​នរណា​ទៀត​ដែល​ស្ថិត​ក្នុង​កម្មវិធី​ជប់លៀង​នោះ ​មាន​ឆ្លង​មេរោគ Covid-19 ​នៅ​ឡើយ​ទេ៕

Facebook Comments
Loading...