ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត់ត្រា  នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ អបអរសាទរឆ្នាំថ្មីជួបជុំ បងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ

0
1354

ភ្នំពេញ ៖ កាន់តែកក្រើក ទៀតហើយ ! នៅក្នុងពេលឆាប់ៗខាងមុខនេះ  ក្រុមហ៊ុនបុរី  ឡេង  ណាវ៉ាត់ត្រា  នឹងមានការ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ ប្រមូលម្តុំតារាប្រុសស្រីល្បីជាច្រើនដួង ទៅច្រៀងរាំអបអរសាទរឆ្នាំថ្មីជួបជុំ បងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ  ហើយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការរាំវង់ បំបែកកំណត់ត្រា ធំជាងគេ  ប្រចាំឆ្នាំ២០១៩ផងដែរ។

នៅក្នុងព្រឹត្តិការណ៍  ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី  ដែលមានការឧបត្តម្ភគាំទ្រ  ដោយក្រុមហ៊ុន  ឡេង  ណាវ៉ាត់ត្រា  នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស នឹងបានរួមគ្នា  រាំបំបែកកំណត់ត្រា  ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ  មានការចូលរួមរាំលេងដោយសេរី  ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយ ឡូរ៉ា ម៉ម, ខេម, វុទ្ធា, បាន ម៉ុន្នីល័ក្ខ, ចាន់ សម័យ មិនតែប៉ុណ្ណោះជួបជាមួយ បទយុវវ័យ កន្ត្រាក់អារម្មណ៍ យូរី Bmo Tampo ពិធីករកំពូលកូ ប៉ែនចំរ៉ុង នឹងកូអោយកាន់តែសប្បាយថែមទៀតផង។

 

អ្វីដែលកាន់តែពិសេសទៀតនោះគឺ  ព្រឹត្តិការណ៍ ដ៏ធំនេះ  នឹងមានការចូលរួមដោយ  អ្នកដឹកនាំដ៏ល្បី យឹម តាស្រង់ នឹងធ្វើអោយកម្មវិធីកាន់តែអស្ចារ្យ ផលិតវីដេអូ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទុកជាអនុស្សាវរីយជារៀងរហូត សូមកុំអោយឱកាសនេះកន្លងផុតអោយសោះ ចូលរួមដោយមិនគិតថ្លៃ រួមគ្នា គាំទ្រសិល្បះខ្មែរ។

ដូច្នេះកុំអោយឱកាស  ជួបជុំសប្បាយដ៏ធំកម្រមាននេះ  រំលងផុតអោយសោះ  ចូលរួមដោយសេរី  នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង 4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន #ទីក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ក្បែរស្ថានីរថភ្លើងសាសាង ឬតាមរយៈ부산 사상구 삼락동 29-51 ។ ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕

Facebook Comments
Loading...