តារាល្បីតួយ៉ាងគួអ្នកក្លាហានឥន្ទ្រីទេពមកស្រុកខ្មែរថតស្ពតជាមួយតារាពូកែលេងតួកំសត់នោះ Mss Roza

0
1704

ភ្នំពេញ ៖ ជាតារាប្រចាំប្រទេសសឹង្ហបុរីគឺ លោក Christopher Lee ហៅ “យ៉ាងគួ”ល្បីក្នុងរឿង “ក្លាហានឥន្ទ្រីទេព”បានចូលថតស្ពតរួមតារាសម្តែងមានប្រជាប្រិយនិងល្បីពូកែលេងតួកំសត់នោះ Mss Roza ហៅ “ស្រីពៅ”។

តារាស្រីរូបនេះបានប្រាប់បណ្តាញ KMN  ឱ្យដឹងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ថាសម្រាប់ការងារថ្មីក្នុងខែនេះ នាងទទួលថតស្ពតមួយ ប៉ុន្តែមិននឹកស្មានថា បានទទួលការងារធំបែបនេះ ហើយអ្វីដែលនាង រំភើប និង ត្រេកអរជាខ្លាំងនោះគឺបានថតស្ពតធំ ជាមួយតារាប្រុសលោក Christopher Lee ដែលជាតួល្បីក្នុងរឿង “អ្នកក្លាហានឥន្ទ្រីទេព” ដែលល្បីៗលើជាច្រើនប្រទេសមិនថានៅកម្ពុជាយើង។

កញ្ញា ស្រីពៅ បានបង្ហើបទៀតថា ការងារលើកនេះនាងបានថតស្ពតរបស់ក្រុមហ៊ុនមួយនេះ ដែលលើកនេះនាងពិតជារំភើបណាស់បានរួមការងារជាមួយ តួយ៉ាងគួ។ ពិតជាមិននឹកស្មានថា ក្រុមហ៊ុនខ្មែរយើងអាចទទួលតារាល្បីអន្តរជាតិរូបនេះមកដល់កម្ពុជា ដើម្បីថតស្ពតឱ្យក្រុមហ៊ុន Royal Hong Lai Huat One Company Limited ចេញជាស្ពតផ្សាយពាណិជ្ជកម្មខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម នៅតំបន់ទួលគោក។

តារាស្រីស្រអែមស្រស់រូបនេះបានបញ្ជាក់ទៀតថា សម្រាប់ស្ពតផ្សាយពាណិជ្ជកម្មនេះ នាងនិងលោក Christopher Lee ត្រូវបានក្រុមហ៊ុនខ្មែរយើងគឺ Legend Tiger ជាទទួលផលិត ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយខ្លាំងផលិតស្ពតនៅកម្ពុជា។ លោក Christopher Lee បានមកដល់ស្រុកខ្មែរតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដំណើរលើកនេះមិនត្រូវបានជូនដំណឹងឱ្យភ្ញាក់ផ្អើលដល់មហាជនឡើយ។

សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨ តារាសម្តែងកញ្ញា រ៉ូហ្សា (ស្រីពៅ) លេចធ្លោទទួលបានតំណែងតួឯកស្រីក្នុងរឿងភ័យរន្ធ “កូនអើយម្តាយខ្មោច” ខណៈមានមហាជននិងអ្នកគាំទ្រពេញចិត្តចំពោះសមត្ថភាពរបស់នាង។ ជាមួយគ្នានោះ នាងតារាស្រីមានរូបសម្រស់ខ្មៅស្រអែមស្រស់ ដែលផលិតករ និង អ្នកដឹកនាំរឿងជាច្រើនពេញចិត្តចំពោះស្នាដៃជាច្រើនទាំងរឿងដុំនិងរឿងភាគ។ នាងក៏តារាម៉ូដែលមួយរូបគួរឱ្យស្រលាញ់ និងមានទីផ្សារខ្លាំងលើការបង្ហាញម៉ូតផងដែរ៕

Facebook Comments
Loading...