សិស្សម្នាក់ត្រូវបង់១០០០០រៀលក្នុងការប្រឡងឆមាសថ្នាក់ទី៩នៅវិទ្យាល័យក្នុងសង្កាត់សំរោង

0
1749

ភ្នំពេញ ៖ អាណាព្យាបាលជាច្រើនបានលើកឡើងថា នាយកសាលាវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើងស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឈ្មោះរ៉េត រ៉ាន់ បានយកលុយពីសិស្សម្នាក់១០០០០រៀលដើម្បីយកទៅអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ការ​ប្រមូល​លុយ​ដូច្នេះ អាណាព្យាបាលសិស្សមួយ​ចំនួន​បាន​សម្ដែង​ការ​ងឿង​ឆ្ងល់​ចំពោះនាយកសាលា​ឈ្មោះរ៉ាត រ៉ាន់ ដែល​បង្គាប់​ឲ្យ​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី៩ ប្រមូល​លុយ​ម្នាក់​១០០០០រៀល (១.០០០០៛) ទៅ​ឲ្យ​នាយក​សាលា​នោះ​ថា​ហាក់​មាន​ភាព​មិន​ប្រក្រតី។ ដោយ​គាត់​សួរ​ទៅ​កូន ពួក​គេ​បាន​ប្រាប់​ថា លុយ​នេះ​សម្រាប់​ចំណាយ​ការអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ឲ្យធំៗស្រួលមើល តែជាក់ស្តែងពេលប្រឡងកូនៗរបស់ពួកគាត់ប្រាប់ថាក្រដាសប្រឡងនៅតូចៗដូចមុនដដែល មិនតែប៉ុណ្ណោះនៅពេលប្រឡងមុខវិជ្ជាភាសាខ្មែរសសេរតាមអាន តម្រូវឲ្យសិស្សហែកសៀវភៅខ្លួនឯងសសេរថែមទៀត។

អាណាព្យាបាល​សិស្ស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ភូមិ​សំរោងកណ្តាល សង្កាត់សំ​រោង ខណ្ឌព្រែកព្នៅ មាន​ប្រសាសន៍​ថាខ្លួន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច យ៉ាងណាក៍ត្រូវបេះពីមាត់បេះពីកដើម្បីយកលុយ១០០០០រៀល អោយកូនយកលុយទៅបង់ឲ្យនាយកសាលានេះដែរខ្លាចកូនអត់បានក្រដាស់ប្រឡងនិងគេ។

រីឯ​អាណាព្យាបាល​សិស្ស​ម្នាក់​ទៀត រស់​នៅ​ភូមិ​សំរោងជើង សង្កាត់សំរោង បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​ថា នាយក​សាលា​បាន​តម្រូវ​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ បង់លុយម្នាក់១០០០០រៀលដើម្បីយកទៅអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ បើមិនបង់ទេអាចមិនមានក្រដាស់ដូចគេនោះឡើយ ឮដូចនេះពួកគាត់បានស្រវេស្រវ៉ាយកប្រាក់១០០០០រៀលឲ្យកូនទៅបង់ទៅ។

ឪពុក​ម្ដាយ អាណាព្យាបាល​របស់​សិស្ស បន្ថែម​ថា នាយក​សាលា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​លុយ​ពី​សិស្ស​ដុះ​ស្លែ​យូរ​មក​ហើយ ដែលក្នុងមួយឆ្នាំៗមានកម្មវិធីជាច្រើនដែលតម្រូវអោយសិស្សបង់លុយ។ រហូត​ដល់​សិស្ស​ខ្លះ​បាន​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ត្រឹម​តែ​ថ្នាក់​ទី​៩ ក៏​មាន​ជា​ហូរហែ​ដែរ។ ការ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩ ព្រោះ​​ដោយសារ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​បង់​ឲ្យ​នាយក​សាលា។ ប្រជាពលរដ្ឋ​ទទូច​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចាត់​វិធាន​ការ​តាម​ដាន​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ខូច​អនាគត​ក្មេង​ដោយសារ​គ្មាន​ប្រាក់​បង់​ឲ្យនាយកសាលាជាញឹកញាប់នោះ។

ទាក់តងនិងបញ្ហានេះភ្នាក់ងារអង្គភាពសារព័ត៌មានCSN មិនអាចទាក់ទងលោក នាយកសាលាឈ្មោះរ៉េត រ៉ាន់ តាមទួរស័ព្ទលេខ០៨៩ ៩៩ ៨៨ ៤០ បានទេដោយខលអត់ចូល ហើយអង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយពីលោកនាយកសាលាវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោង ជានិច្ច៕

 

Facebook Comments
Loading...