ភ្នំពេញ ៖ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំជាច្រើន ខណៈដែល ផលិតកម្មផ្សេងទៀតហាក់មិនទាន់ បានបញ្ចេញច្រើននៅឡើយ។ គិតមកដល់ថ្ងៃនេះ មានបទចម្រៀងមិនក្រោមជាង១០បទឡើយ ដែលផលិតកផលិតកម្ម Galalaxy Navatra បានបញ្ចេញ ហើយការបញ្ចេញ នោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបាន ការគាំទ្រខ្លាំង មិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាម មានអ្នក views រាប់លានគ្រប់បទ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លងទាំង បទច្រៀង ទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរ មានរហូតដល់ទៅ៦បទ មកហើយ ក្នុងនោះ ដូចជា ទី១បទ “កាត់ឆុង” ,ទី២ បទ”ប្រហុក”, ទី៣បទ “រកស៊ីជាមួយយក្ស” ទី៤បទ “អរគុណកាមេរ៉ា” ទី៥បទ “មាន់កម្សត់” ទី៦បទ “ឡានទំនើប”។
បទចម្រៀងទាំង៦បទ ដែលកំពូលតារា ម្រៀងទាំងពីរ ច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេង ម្សាន្ត បែបសប្បាយៗ មានគ្រប់ចង្វាក់ ដែលងាយ ស្រួលសម្រាប់បងប្អូន រាំលេងពេលជួបជុំគ្នា យ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀង នីមួយៗ មានអ្នកviews រាប់លានដង។ ចំណុចទាំងនេះបានធ្វើឲ្យមហាជន វាយតម្លៃថា សម្រាប់ឆ្នាំនេះ ប្រហែលពិបាកទប់ទល់ នឹងផលិតកម្ម Galaxy Navatra ហើយឆ្នាំនេះត្បិតអីបទ ស្ទើរតែទាំងអស់បែបនេះនោះ។
ផ្អែកលើផេក Galaxy Navatra ក៏បានបង្ហាញពិតចំនួនអ្នកចូល views បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដង គ្រប់បទច្រៀង ដែលបានចេញក្នុង អាលប៊ុម ចូលឆ្នាំនេះ ដែលចំនួននេះមានការទទួល លើសការរំពឹងទុក។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន អ្នកបានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរព្រមទាំងបង្ហាញការពេញចិត្តជាខ្លាំង។
លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ ថាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុត សម្រាប់បទចម្រៀង ចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្ត ផលិតបទចម្រៀងឲ្យអ្នកទាំងពីរ ជាច្រើនបទបន្ថែមទៀត៕
ទី១/បទ”កាត់ឆុង”
ទី២/បទ” ប្រហុក”
ទី៣/បទ”រកស៊ី ជា មួយ យក្ស”
ទី៤/បទ” អរគុណ កាមេរ៉ា”
ទី៥/បទ”មាន់ កម្សត់”https://youtu.be/IJ3N5XCDeGI
បទទី៦.ឡានទំនើបhttps://youtu.be/IJ3N5XCDeGI