កុដិព្រះសង្ឃ១ខ្នង ត្រូវបានជនសង្ស័យម្នាក់ដុតឆេះម៉ត់ទាំងព្រឹកមិនដឹងមូលហេតុ

0
860

ពោធិសាត់ ៖ កុដិព្រះសង្ឃ១ខ្នង ត្រូវបានជនសង្ស័យម្នាក់ដុតឆេះម៉ត់ទាំងព្រឹកមិនដឹងមូលហេតុ បើទោសជារថយន្តពន្លត់អគ្គីភ័យចេញមកបំរុងជួយអន្ដរាគមក៍ដោយ ក៍ជួយមិនទាន់ដែរ ដែលហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តស្បូវរីក ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុលើកឡើងថា ករណីគ្រោះអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃខាងលើ ឃើញរថយន្តពន្លត់អគ្គីភ័យចេញមកបំរុងជួយដែរ ប៉ុន្តែបានត្រឹមចតឈរមើលប៉ុណ្ណោះ ព្រោះអណ្ដាត់ភ្លើងឆាបឆេះស្ទើអស់ទាំងស្រុងទៅហើយ កុដិព្រះសង្ឃសង់អំពីឈើដំបូលប្រក់ក្បឿង(ចាស់)១ខ្នង ដែលមានទំហ៊ុទទឹងប្រវែង៧ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៨ម៉ែត្រ(ឆេះអស់ទាំងសស្រុង) រីឯការខូចខាតសម្ភាររួមមានៈ រថយន្តល្បែងលេងកំសាន្ត(ក្មេងៗ)ចំនួន៧គ្រឿង កោដិដាក់ធាតុចំនួន៤។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងដែរថា ករណីអគ្គីភ័យឆាបឆេះខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅខេត្តបាត់ដំបង មាន(សតិមិនប្រក្រតី) បច្ចុប្បន្នបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕

Facebook Comments
Loading...