Block title

លោក សុខ សម្បត្តិ ! មន្ត្រីទាំងអស់ ត្រូវធ្វើខ្លួនថ្ងៃនេះឲ្យល្អជាងថ្ងៃពីម្សិល ហើយថ្ងៃស្អែកត្រូវឲ្យល្អជាងថ្ងៃនេះ ដោយត្រូវសហការ និងសាមគ្គីគ្នាឲ្យបានល្អ

ភ្នំពេញ ៖ មន្ត្រីគ្រប់ការិយាល័យ គ្រប់ផ្នែកទាំងអស់ ត្រូវធ្វើខ្លួនថ្ងៃនេះឲ្យល្អជាងថ្ងៃពីម្សិល ហើយថ្ងៃស្អែកត្រូវឲ្យល្អជាងថ្ងៃនេះ ដោយចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនឯងដើម្បីឲ្យជីវិតយើងមានភាពល្អប្រសើរ ហើយមន្ត្រីទាំងអស់ត្រូវសហការគ្នា សាមគ្គីគ្នា ទុកចិត្តគ្នា ជឿជាក់លើគ្នា ប្រាស្រ័យទាក់ទងគ្នាជួយគ្នាទៅវិញទៅមក ត្រូវគោ​រព​ឲ្យបានខ្ជាប់ខ្ជួននៅ​វិន័យសេ​ចក្តីថ្លៃថ្នូ ព្រោះយើងជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលផ្តល់តួនាទីឲ្យដើម្បីបានបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ។ កន្លងមកមានការអនុគ្រោះច្រើនពីថ្នាក់លើ តែយ៉ាងណាមន្ត្រីរបស់យើងមាន​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​​ទាំង​អស់​គ្នាហើយ ហើយយើងបន្តខិតខំឲ្យបានល្អបន្ថែមទៀតដើម្បីកេរ្តិ៍ឈ្មោះខណ្ឌបឹងកេងកងរបស់យើង។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងពិធី «សំណេះសំណាលជាមួយមន្ត្រីរាជការ...

លោក ស៊ូ ស៊ីវត្ថា ដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចេញពីសំណង់មិនរៀបរយផ្លូវ១៥១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ស៊ូ ស៊ីវត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចេញពីសំណង់មិនរៀបរយផ្លូវ១៥១ ហើយបានប្រគល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ ដោយរុះរើចេញពីសំណង់មិនរៀបរយ មកទទួលយកដែលមានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប។ លោក ស៊ូ ស៊ីវុត្ថា បន្តថា ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង នៅសល់ប្រមាណគ្រួសារទៀត គួរពិចារណាមកទទួលយកគោលនយោបាយដ៍សមស្របទាំងនេះ។...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ! មន្ត្រីទាំងអស់ ត្រូវហ៊ានលើកនូវគំនិត ក៏ដូចជាយោបល់ល្អផ្សេងៗ ដែលប្រកបដោយភាពច្នៃប្រឌិតជូនដល់ថ្នាក់ដឹកនាំ

ភ្នំពេញ ៖ មានប្រសាសន៍ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ ត្រូវហ៊ានលើកនូវគំនិត ក៏ដូចជាយោបល់ល្អផ្សេងៗ ដែលប្រកបដោយភាពច្នៃប្រឌិតជូនដល់ថ្នាក់ដឹកនាំ ក្នុងគោលបំណងជួយគ្នា គាំទ្រគ្នាទៅវិញទៅមក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ត្រីខ្លះមិនហ៊ានលើកយោបល់ទេ...

លោកស្រីកែវ សុខពិសី ជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ឲ្យបានល្អបន្ថែមទៀត

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់ដំណែង ក្រុមប្រឹក្សា ខណ្ឌបឹងកេងកង អណត្តិទី៤ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ។ ជាមួយគ្នានេះលោកស្រីអភិបាលរងរាជធានីភ្នំពេញ ក៍បានណែនាំដល់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលទើបតែតំាងថ្មី ក្នុងអាណត្តិទី៤នេះ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង...

ពានរង្វាន់ Golden Ball របស់អតីតកីឡាករ Diego Maradona ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃក្នុងប្រទេសបារាំង

បរទេស ៖ ជាលើកដំបូងហើយដែលគេបានដាក់លក់ដេញថ្លៃពានរង្វាន់មាសបាល់ទាត់ Adidas Golden Ball ជាពានរង្វាន់មាសបាល់ទាត់របស់អតីតកីឡាករ Diego Maradona ដែលបានឈ្នះក្នុងការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃនៅប្រទេសបារាំងនៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះហើយ។ គួរបញ្ជាក់ថា លោក Maradona ដែលបានស្លាប់នៅឆ្នាំ២០២០បានឈ្នះពានរង្វាន់មាសបាល់ទាត់នេះ (មិនមែនមាសសុទ្ធទេ) នៅក្នុងការប្រកួត World Cup នៅប្រទេសម៉ិកស៊ិកនៅឆ្នាំ១៩៨៦ដោយនៅពេលនោះលោកបានធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសអាហ្សង់ទីន និងបានស៊ុតបញ្ចូលទីបាន...