ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Thai Airways ត្រូវបានតុលាការ ប្រកាសឲ្យក្ស័យធន

0
2602

ថៃ ៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Thai Airways ត្រូវបានតុលាការ ប្រកាសឲ្យក្ស័យធន ហើយនេះចាត់ទុកជាបញ្ហាដ៏ធំមួយ ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចខ្លាំងណាស់ ដែលគណៈរដ្ឋមន្រ្ដីប្រចាំប្រទេសថៃ ត្រូវតែចូលរួមដោះស្រាយ ដែលបានធ្វើឲ្យមានពត៌មានភ្ញាក់ផ្អើលជាខ្លាំង កាលពីពេលថ្មីៗកន្លងមកនេះ។

យោងតាមប្រភពមួយ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway កំពុងដំណើរការស្ដារនីតិសម្បទាក្ស័យធន ជាពិសេស នឹងរៀបចំអ្វីៗគ្រប់យ៉ាងសាឡើងវិញ រួមទាំងបំណុលផងដែរ។

អ្វីដែលជាបញ្ហាចម្បងធំនោះគឺ និយោជិកជាង២ម៉ឺននាក់ នឹងត្រូវបញ្ឈប់ការងារ បើគិតទៅប្រហែលជា៣០ភាគរយ ឬប្រហែល៦០០០នាក់ទៀត នឹងត្រូវបង់សំណង ក្នុងរយៈពេល១០ខែ នេះបើយោងតាមច្បាប់ការងារ។

ជាមួយគ្នានេះដែរ ការរៀបចំរចនាសម្ព័ន្ធជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុន ត្រូវតែមានការយល់ព្រមពីម្ចាស់បំណុលជាមុនសិន ដែលត្រូវចំណាយពេលវេលាប្រហែល១ឆ្នាំ ដើម្បីអនុវត្តការស្ដារឡើងវិញនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានជួបបញ្ហា តាំងពីមុនពេលផ្ទុះកូវីដ១៩ ព្រោះតែ ការប្រកួតប្រជែង ពីក្រុមហ៊ុនអាកាសចរណ៍ដូចគ្នា ថ្លៃដើមចំណាយច្រើនជាដើម៕

 

Facebook Comments
Loading...