ប៊ឺត សង្ឃឹម ជួបសេក គឹមសាន្ត រីឯអេ ណារ័ត្ន ជួបវ៉ាន់ វឿន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈធើន ធារ៉ា ជួបឡុង សុវណ្ណឌឿន

0
1136

ភ្នំពេញ ៖ កីឡាករប៊ឺត សង្ឃឹម អ្នកប្រដាល់របស់ក្លិប​រ៉ា​ហា​ប់​ស្វាយប៉ាក ជួបកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ខណៈកីឡាករអេ ណារ័ត្រ អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមជើងឯក រីឯធឿន ធារ៉ា អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើសាកស្នៀតគុននិងកីឡាករឡុង សុវណ្ណឌឿន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ការជួបគ្នារវាង​កីឡាករប៊ឺត សង្ឃឹម និងកីឡាករសេក គឺមសាន្ត នេះពិតជាធ្វើឲ្យអ្នកគាំទ្រកីឡាករទាំងសងខាងភ័យបុកពោះ បារម្មណ៍ជំនួសអ្នកទាំងពីរមិនខានព្រោះម្នាក់សុទ្ធតែបានបង្ហាញភាពខ្លាំងតាំងពីវគ្គជម្រុះកន្លងមក។ ប៊ឺត សង្ឃឹម ជាកីឡាករវ័យ​ក្មេង​កំពុង​តែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រម​ទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។

ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករប៊ឺត សង្ឃឹម នរណាជាអ្នកឈ្នះឡើងទៅវគ្គបន្ត?។

ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ជួបជាមួយកីឡាករវ៉ាន់ វឿន ក៍ពង់ធ្វើឲ្យអ្នកតាមដានចាប់អារម្មណ៍ផងដែរ ដែលអេ ណារ័ត្ន កំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។

រីឯកីឡាករវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន ជាអ្នកឈ្នះលើអេ ណារ័ត្ន នោះទេ។ ចាំមើលតើ​ វ៉ាន់ វឿន ជាអ្នកឈ្នះ​ឬកីឡាករអេ ណារ័ត្ន?។

ដោយឡែកធើន ធារ៉ា ដែលបាត់មុខមួយរយៈពីសង្វៀននោះ ពេលនេះឡើងមកសុំសាកល្បងវិជ្ជាគុននិងកីឡាករឡុង សុវណ្ណឌឿន តែលទ្ធផលយ៉ាងណានោះក៍មិនមានអ្នកតាមដានកីឡាប្រដាល់ហ៊ានអះអាងមុនថាអ្នកណាជាអ្នកឈ្នះនោះដែរ។ ចាំមើលធើន ធារ៉ា និងឡុង សុវណ្ណឌឿន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...