ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរសរុបពេលបួនថ្ងៃ មានភ្ញៀវទេសចរជាង១លាន១សែននាក់ដើរកំសាន្តទូទាំងប្រទេស

0
9197

ភ្នំពេញ ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ២,៥៥៥នាក់។ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ ខេត្តសៀមរាប៖ ៤៥,៣០១នាក់* ខេត្តកែប៖ ៣៧,៦៧២នាក់* ខេត្តកំពត៖ ៣៥,៣០១នាក់* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់* ខេត្តកោះកុង៖ ១៣,៤១១នាក់* ខេត្តកណ្តាល៖ ១២,៥៥១នាក់* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់* ខេត្តរតនគិរី៖ ១០,២២៨នាក់។

សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

Facebook Comments
Loading...