បឹងគិរីវង្គត់ ជាបឹងប្រវត្តិសាស្ត្រស្អាត ដូចជាបឹងយក្សឡោមអញ្ចឹងកំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើនមកកំសាន្ត

0
8401

រតនគីរី ៖ បឹងគិរីវង្គត់ នៅក្នុងខេត្តរតនគិរី ជាបឹងប្រវត្តិសាស្ត្រស្អាត ដូចជាបឹងយក្សឡោមអញ្ចឹង ហើយបឹងនេះគឺមានទេសភាពស្រស់ស្អាត ជុំវិញបឹងមានរាងដូចជាបេះដូង ហើយនិយាយពីទេសភាពទិដ្ឋភាពស្អាតម្យ៉ាងម្នាក់ពីបឹងយក្សឡោម កំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើនមកកំសាន្ត ដោយសារតែបឹងនេះជាបឹងប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងភ្នំភ្លើង និងមានទេសភាពស្រស់ស្អាតគួរជាទីគយគន់។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានមានប្រសាសន៍ឲ្យដឹងថា បឹងគិរីវង្គត់ គឺជាបឹងប្រវត្តិសាស្ត្រមួយដែលមានរាងជាបេះដូង ស្រដៀងនិងបឹងយក្សឡោម ដែលនៅជុំវិញបឹងគឺមានទេសភាពស្រស់ស្អាត គួរជាទីគយគន់ដល់ភ្ញៀវដែលទៅ កម្សាន្ត។

លោកបានបន្តថា បឹងគិរីវង្គត់ គឺស្ថិតនៅក្នុងស្រុកលំផាត់ ហើយក៍ជាតំបន់មួយដែលអាជ្ញាធរ រួមទាំងអភិបាលខេត្ត និងក្រសួងបរិស្ថាន បង្កើតទៅជាតំបន់ការពារទេសភាពធម្មជាតិ កាលពីដើមឆ្នាំ២០១៩។

លោកបានបន្តថា អាជ្ញាធរខេត្តបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលភ្ញៀវមកលេងកម្សាន្តរួមមាន កន្លែងសំរាប់ចតរថយន្ត មានបង្គន់អនាម័យ កន្លែងសំរាប់ទទួលទានអាហា​រនៅតាមមាត់បឹង កញ្ចុះសំរាប់ទទួលភ្ញៀវ និងផ្លែប៉ោមសំរាប់មើលទេសភាពជាដើម។
លោកបន្តទៀតថា ខណៈដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តជាហូហែរនេះ ខាងមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្ត រួមទាំងមន្ទីរបរិស្ថាន បានចុះអប់រំផ្សព្វផ្សាយ ក៏ដូចជាវិធានការ ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទីតាំងលាងដៃ និងសម្អាតដៃផងដែរ ដើម្បីអោយពួកគាត់ការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា រមណីយដ្ឋានបឹងគិរីវង្គត់ មានទីតាំងនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានចម្ងាយជាង៦០គីឡូម៉ែត្រ ពីក្រុងបានលុង ឬចេញពីផ្លូវកែង នៃប៉ុស្តិ៍ប៉េអឹមលើដងផ្លូវឆ្ពោះទៅកាន់ផ្សារ បកែវ ចម្ងាយ១៤គីឡូម៉ែត្រ និងចូលតាមក្លោងទ្វាវត្តគិរីវង្គត់ ចម្ងាយប្រមាណ១ទៅ២គីឡូម៉ែត្រ ទៅដល់ទីតាំងបឹងនេះតែម្តង៕

Facebook Comments
Loading...