ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ទឹកសាបដែលហូរចូលសមុទ្រ មានកម្រិតត្រឹម ០.០៦ ភាគរយប៉ុណ្ណោះ ពុំមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញ គម្រោងព្រែកជីក បានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូល ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈចម្ងាយខ្លីជាងមុន។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបន្តពន្យល់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន,...