តួលេខមនុស្សស្លា ប់ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសាកល(១មករា) បានកើនឡើងដល់១៦១នាក់

0
314

បរទេស ៖ តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសាកល(១មករា) បានកើនឡើងដល់១៦១នាក់ ។ យោងអាជ្ញាធរជប៉ុនឱ្យដឹងនៅថ្ងៃច័ន្ទ(៨មករា)។ នៅពេលនេះ អាកាសធាតុត្រជាក់ដែលនាំឱ្យមានព្រិលធ្លាក់នៅប្រទេសជប៉ុនកាន់តែធ្វើ​​ឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកាន់តែជួបការលំបាក។

ស្របគ្នាតួលេខមនុស្សបាត់ខ្លួនមាន១០៣នាក់ ក្នុងគ្រោះមហន្តរាយរញ្ជួយដី៧,៥រ៉ិចទ័រ។ យោងអាជ្ញាធរជប៉ុនខេត្តIshikawa ។ រញ្ជួយដីកម្លាំងដ៏ខ្លាំងនេះ បានបង្កឱ្យបាក់រលំអាគារ លំនៅដ្ឋាន អគ្គីភ័យ និងរលកយក្សស៊ូណាមិមានកំពស់ជាង១ម៉ែត្រ។

ក្រុមសង្គ្រោះរាប់ពាន់នាក់ពីគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន បានទៅជួយពលរដ្ឋនៅតំបន់រងគ្រោះរញ្ជួយដី ហើយការងាររបស់ពួកគេជួបការលំបាក់ខ្លាំងដោយសារផ្លូវថ្នល់ខូចខាត ហើយមានបញ្ហាបាក់ដីយ៉ាងច្រើនរហូតដល់ទៅជាង១០០០កន្លែង។

រយៈពេល២ថ្ងៃមកនេះ តំបន់រងគ្រោះរញ្ជួយដីមានធ្លាក់ព្រិលធ្វើឱ្យប្រតិបត្តិការសង្គ្រោះកាន់តែលំបាក។ អាកាសធាតុកាន់តែត្រជាក់ នឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់សម្រាប់ពលរដ្ឋច្រើនជាង២៨៨០០នាក់ នៅតាមទីជម្រករបស់រដ្ឋាភិបាល៤០៤កន្លែង។

ជាមួយគ្នា ភ្លៀងធ្លាក់ឥតឈប់ ក៏កើតមានការបារម្ភពីហានិភ័យបាក់ដីនឹងកើតមានជាបន្តទៀត។ ស្របពេលដែលព្រិលធ្លាក់ខ្លាំង អាចធ្វើឱ្យអាគារជាច្រើនទៀតបាក់រលំដោយសារទម្ងន់របស់ព្រិល។ អាជ្ញាធរជប៉ុនព្រមាន។

 

Facebook Comments
Loading...