បរទេស ៖ ក្រុមជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់ ខណៈកំហឹងរបស់អ្នកស្រុក នៅក្នុងតំបន់ដែលផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានកើនឡើង ជាបន្តបន្ទាប់។
នៅលើកោះដាច់ស្រយាលមួយ នាភាគពាយ័ព្យនៃប្រទេសឥណ្ឌូនេស៊ី ចម្ងាយប៉ុន្មានម៉ាយ ពីឆ្នេរខ្សាច់ស គឺជាកន្លែងដែលត្រូវបានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយពាន់នាក់បានទៅ ដល់តាំងពីពាក់កណ្តាល ខែវិច្ឆិកាមក។
ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទូកឈើចាស់ៗបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ចេញពីប្រទេសបង់ក្លាដែស ជាកន្លែងដែលជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់បានតាំងទីលំនៅ។ ពួកគេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនជាគោលដៅនៃការបង្រ្កាបឆ្នាំ២០១៧ ដោយយោធាមីយ៉ាន់ម៉ា ហើយទង្វើនេះត្រូវបានអង្គការសហប្រជាជាតិកំពុងចាត់ទុកជា កម្មវត្ថុនៃការស៊ើបអង្កេត អំពើប្រល័យពូជសាសន៍។
វត្តមានរបស់ក្រុមរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺជាលំហូរចូលដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ។