ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានកោដសសើរដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលបានរួបរួមសាមគ្គីគ្នាបានល្អ ក្នុងការថែរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី តួយ៉ាងយើងទើបតែបញ្ចូលសមាជិកថ្មីជាង៣០០នាក់កាលពីពេលថ្មីកន្លងមកនេះ ហើយយើងខិតខំរួមគ្នាបន្ថែមទៀតក្នុងការបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ...