កីឡាបរទេស ៖ លោក Mauricio Pochettino មិនទាន់ទទួលការងារអ្វីនោះទេ ចាប់តាំងពីត្រូវក្រុម Spurs បណ្ដេញចេញមក តែពេលនេះឮល្ហៀងៗថាក្រុម FC Barcelona រើសយកលោកជាជម្រើសទី១ដែលត្រូវនាំយកមកដឹកនាំក្រុម ជំនួសលោក Setienប្រសិនបើមានការបណ្ដេញ។
ក្រុម FC Barcelona បានស្វែងរកឃើញអ្នកជំនួសលោក Setien បានហើយ គឺលោក Mauricio Pochettino ប្រសិនបើមានការបណ្ដេញអ្នកចាត់ការចេញនៅពេលខាងមុខ។
លោក Setien ក្រោយពីដឹកនាំក្រុមបរាជ័យនៅLa Liga មកមានដំណឹងថាតំណែងរបស់លោកនៅក្រុមអ្នកមានបុណ្យក្ដៅមែនទែន។ វិធីតែមួយគត់ដែលលោកអាចរក្សាកៅអីបាន គឺធ្វើយ៉ាងណាឈ្នះ UEFA Champions League ឱ្យបាន។ ដោយសារតែដូច្នេះហើយ ទើបបានជាថ្នាក់ដឹកនាំក្រុម Barcelona កំពុងស្វែងរកអ្នកចាត់ការត្រៀមសម្រាប់ចូលដឹកនាំក្រុមបន្ដហើយ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាក្រុម Barcelona បានយកលោក Mauricio Pochettino គឺជាជម្រើសទី១ដែលត្រូវនាំយកមកដឹកនាំក្រុមបន្ដទៀត។ អតីតអ្នកចាត់ការក្រុម Spurs រូបនេះ មិនទាន់ទទួលការងារអ្វីនោះទេ ចាប់តាំងពីត្រូវក្រុម Spurs បណ្ដេញចេញមក។ ដូច្នេះប្រសិនបើក្រុម Barcelona អ្នកទាក់ទងគឺអាចមានភាគរយច្រើនថាយកបាន៕