ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល បណ្តាលមកពីម៉ូតូបុកជាមួយរឺម៉កដឹកបន្លែពេញទំហឹង ដែលហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១ និង៥០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ ផ្លូវ២៧១ភូមិ ៧សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ប៉ាក់ស៊ីសឿង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ បូរីជ្រោយបាសាក់ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ចំណែកអ្នកបើករីម៉កមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូ មួយគ្រឿងម៉ាក អែប្លែត ពណ៌សពាក់ស្លាកលេខភ្នំពេញ1CZ-1256 ជិះឌុបគ្នាបានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីកើតមកលិចខណ:មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្ដាលអោយមានអ្នកស្លាប់១ម្នាក់រងរបួសធ្ងន់ស្រាល៣នាក់។ ត្រូវបានបងប្អូនជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍បានចុះទៅជួយសង្គ្រោះបឋមនឹងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននឹងទាក់ទងទៅរថយន្តសាម៊ុយដើម្បីមកដឹកយកទៅជួយសង្រ្គោះភ្លាមៗផងដែរ ចំណែកបុរម្នាក់ជាជនជាតិវៀតណាមដោយរងរបួសធ្ងន់ធ្ងរពេកពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យជាអកុសល់បានដាច់ខ្យល់ស្លាប់់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងម៉ូតូនឹងរឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕