កីឡាករPaul Pogba ចង់​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​​នៅ​ថ្ងៃ​អនាគត

0
1528

កីឡាបរទេស ៖ ជាមួយ​ការ​មិន​ច្បាស់​លាស់​អនាគត​នៅ Old Trafford Paul Pogba មាន​ក្ដី​ស្រមៃ​មួយ គឺ​ចង់​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​នៅ​ថ្ងៃ​អនាគត​។

​កុងត្រា​របស់ Pogba ​ជាមួយ​ក្រុម Manchester United ​នឹង​អស់​ក្នុង​រយៈ​ពេល​១០​ខែ​ខាង​មុខ​នេះ​ហើយ ខណៈ​ដែល​សាមី​ខ្លួន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម មិន​មាន​បំណង​ដើម្បី​បន្ដ​កុងត្រា​ឱ្យ​រូបគេ​ឡើយ។ ជាមួយ​ការ​មិន​ច្បាស់​លាស់​អនាគត​នៅ Old Trafford ​នេះ​ហើយ ទើប​បាន​ជា​កីឡាករ​បារាំង​រូប​នេះ​បង្ហើប​ថា​ក្ដី​ស្រមៃ​របស់​ខ្លួន​គឺ​បាន​លេង​ឱ្យ​ក្រុម Real Madrid ​របស់​អេស្ប៉ាញ។

​Pogba ​បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​៖ “បាទ ​គ្រប់​កីឡាករ​ទាំង​អស់​ស្រលាញ់​និង​ចង់​លេង​ឱ្យ​ក្រុម Real Madrid ​។ ​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ផង​ដែរ ​ហេតុ​អ្វី​ខ្ញុំ​មិន​ចង់​ទៅ​លេង​ឱ្យ​ក្លឹប​មួយ​នេះ​? ”៕

Facebook Comments
Loading...