កីឡាករ Gareth Bale ប្តូរចូលចុងម៉ោងត្រូវ​ក្រុម West Ham ស៊ី៣គ្រាប់នៃ១០នាទីចុងក្រោយ

0
4006

កីឡាបរទេស ៖ កីឡាករ Gareth Bale ប្តូរចូលចុងម៉ោងត្រូវ​ក្រុម West Ham ស៊ី៣គ្រាប់នៃ១០នាទីចុងក្រោយ ដែលធ្វើឲ្យក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម West Ham ក្នុងលទ្ធផល ៣-៣ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។

ក្រុម Spurs ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់ ​បន្ទាប់​ពី​ផ្លាស់​ប្ដូរ Gareth Bale ​ចូល​ក្នុង​ការ​ប្រកួត​ទល់​ក្រុម West Ham ​កាល​ពី​យប់មិញ​នេះ ​ដែល​បញ្ចប់​ទៅ​ស្មើ​គ្នា៣-៣ តែយ៉ាងណាលោក Jose Mourinho ថា​វា​មិន​មែន​ជា​កំហុស​តែ​កីឡាករ​ម្នាក់​ឡើយ ដែលរបូតគ្រាប់បាល់ច្រើនចុងម៉ោងបែបនេះ។

ក្រុម Spurs ​បាន​នាំ​មុខ​ក្រុម West Ham ​ក្នុង​លទ្ធផល ​៣-០ ​នៅ​ត្រឹម​តង់​ទី​១។ ​ដោយ​ចូល​ដល់​តង់​ទី​២ ​លោក Jose Mourinho ​បាន​ដាក់​ឱ្យ Bale ​បង្ហាញ​សមត្ថភាព ​ហើយ​ពេល​ដាក់​រូបគេ​ចូល​ទៅ ​ក្រុម Spurs ​បែរ​ជា​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​ស្មើ​គ្នា ៣-៣ ​​សម្រាប់​ប្រកួត​នៅ​យប់មិញ​នេះ​។​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ចំពោះ​ការ​ដាក់ Bale ​ឱ្យ​ចូល​លេង​ថា​៖ “ខ្ញុំ​មិន​គិត​ថា​គាត់​ជា​អ្នក​ធ្វើ​ឱ្យ​របូត​៣​គ្រាប់​នោះ​ទេ។ ​គាត់​សក្ដិសម​សម្រាប់​ឱកាស​បាន​ចូល​លេង​ប្រកួត​នេះ ​និង​សឹង​តែ​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ។ ​វា​មិន​មែន​ជា​កំហុស​តែ​កីឡាករ​ម្នាក់​ឡើយ​នៅ​ពេល​ក្រុម​មិន​ទទួល​បាន​លទ្ធផល​ល្អ។ ​គ្រប់​គ្នា​ក្នុង​ក្លឹប សុទ្ធ​តែ​ពេញ​ចិត្ត​គាត់”៕

Facebook Comments
Loading...