យុវជនម្នាក់ប៉ុនប៉ងចាប់រំលោភនារីដែលដេកបន្ទប់ជាមួយគ្នាមិនបានសម្រេចពីរដង ត្រូវបាននារីរងគ្រោះប្តឹងសមត្ថិច្ចឲ្យចាប់ខ្លួន

0
1026

ភ្នំពេញ យុវជនម្នាក់ប៉ុនប៉ងចាប់រំលោភនារីដែលដេកបន្ទប់ជាមួយគ្នាមិនបានសម្រេចពីរដង ត្រូវបាននារីរងគ្រោះប្តឹងសមត្ថិច្ចឲ្យចាប់ខ្លួន ដែលហេតុការណ៍ឃាត់ខ្លួននេះកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី ២០ខែតុលាឆ្នាំ ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែងតាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

សង្ស័យមានឈ្មោះ ឈុន ភេទប្រុសអាយុ ២៣ឆ្នាំមានទីលំនៅឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្ដាល។ ចំណែកឯនារីរងគ្រោះមានឈ្មោះ ថ រ អាយុ១៨ ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅវេលាយប់រលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នាងនិងមិត្តស្រី២នាក់រួមទាំងជនសង្ស័យម្នាក់ទៀតទាំងអស់៤នាក់បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងក្រុមទី៨ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រហូតដល់ជិតភ្លឺជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះដេកលង់លក់អស់ រូបគេបានអង្កិលទៅដេកក្បែរនាងនៅគៀនជញ្ជាំងជិតនាងហើយយកដៃស្ទាបអង្អែលលើដងខ្លួនរបស់នាងហើយទៅទាញស្រាតខោឈុតដេករបស់នាងដល់ត្រឹមជង្គុងប៉ុនប៉ងធ្វើសកម្មភាពរំលោភតែត្រូវនារីរងគ្រោះដឹងខ្លួនទាន់បានលើកខោហើយងើបមកដេកកណ្តាលមិត្តភ័ក្តិវិញ។

ប្រភពបន្តថា មួយសន្ទុះក្រោយមកជនសង្ស័យបានតាមរត់ទៅដេកក្បែរនារីរងគ្រោះហើយធ្វើសកម្មភាពយកដៃរបស់គេអង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះហើយបានទាញខោឈុតស្រាតដល់ត្រឹមជង្គុងហើយប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភជាលើកទី២តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់បានរត់ឡើងទៅប្រាប់មិត្តស្រីដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿរខាងលើបង្កអោយមានការភ្ញាក់ផ្អើលភ្លាមៗនោះជនសង្ស័យបានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

នាងបានរៀបរាប់បន្តទៀតថា លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីឲ្យជួយអន្តរាគមន៍។បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចហាងកាហ្វេមួយកន្លែងតាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...