Block title

ឯកឧត្តម អ៊ិត សំហេង បានកោដសសើរដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលបានរួបរួមសាមគ្គីគ្នាបានល្អ ក្នុងការថែរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានកោដសសើរដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលបានរួបរួមសាមគ្គីគ្នាបានល្អ ក្នុងការថែរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី តួយ៉ាងយើងទើបតែបញ្ចូលសមាជិកថ្មីជាង៣០០នាក់កាលពីពេលថ្មីកន្លងមកនេះ ហើយយើងខិតខំរួមគ្នាបន្ថែមទៀតក្នុងការបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើសំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ...

ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោដសសើរដល់រដ្ឋបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្ដិទី៤ របស់ក្រុរបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបឹងកេងកង នាព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គឹម ឈុនអ៊ូ ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោដសសើរដល់រដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ហើយក្រុមប្រឹក្សាខណ្ឌសូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀត ដែលអភិបាលខណ្ឌបានអនុញ្ញាតិឲ្យលោក លោកស្រីអភិបាលរងឡើងរំលេចនូវរបាយកាណ៍ក្នុងកិច្ចប្រជុំនេះ។ លោកប្រធានក្រុមប្រឹក្សាបានលើកឡើងទៀតថា...

ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ នៅទីស្តីការក្រសួង។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា...

បន្ទាប់ពីតៃម៉ូ យកឈ្នះឈុត សេរីវ៉ាន់ថង មានមហាជនជាច្រើនបានផ្គូផ្គងឲ្យជួបកីឡាករកម្ពុជា ជាច្រើនរូប តែលោកគ្រូអេ ភូថង ថាមានតែកីឡាករម្នាក់នេះទេដែលសាកសមនិងតៃម៉ូ

ប្រដាល់ ៖ បន្ទាប់ពីកីឡាករជើងខ្លាំងជប៉ុនតៃម៉ូ ហាសៃ យកឈ្នះកីឡាករឈុត សេរីវ៉ាន់ថង ជាលើកទី២មក មានមហាជនជាច្រើនបានផ្គូផ្គងឲ្យតៃម៉ូ ជួបកីឡាករខ្លាំងជួមុខកម្ពុជា មានមនុស្សឈើសុខ ធី ហៅកាកា អ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម នាគមាសឃីម បូរ៉ា អ្នកលេងរន្ទះជើងចំរើនគុនខ្មែរ តែលោកគ្រូអេ ភូថង ថាមានតែកីឡាករម្នាក់នេះទេដែលសាកសមប្រកួតនិងតៃម៉ូ ល្អមើល។ ក្រោយតៃម៉ូ បានយកឈ្នះលើឈុត សេរីវ៉ាន់ថង ជាលើកទី២ដណ្តើមបានខ្សែក្រវ៉ាត់មកនេះការប្រកួតទាំងស្រុងត្រូវបានគេមើលឃើញថា...

លោកសុខ សម្បត្តិ ជំរុញឲ្យអជ្ញាធរខណ្ឌ សង្កាត់រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ពិសេនាថ្ងៃទិវានៃក្តីស្រលាញ់

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងខណ្ឌបឹងកេងកង ទាំងមូលពិសេសនាថ្ងៃទី១៤កុម្ភៈនេះ គឺជាទិវានៃក្តីស្រលាញ់ តែម្តង។ លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា...