Rio ferdinand: គឺជាសារដ៏សំខាន់មួយនៅពេលគ្រូបង្វឹកមើលរំលង Gareth Bale អំឡុងការប្រកួត CL

0
1666

អ្នកវិភាគបាល់ទាត់លោក Rio Ferdinand ជឿថា ការដែលក្លឹប Real Madrid មិនដាក់ឲ្យ Gareth Bale ចូលលេងអំឡុងពេលប្រកួតជាមួយក្រុម Bayern Munichក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ CL គឺជាសារដ៏សំខាន់មួយ។

Bale គឺជាកីឡាករបម្រុងដែលត្រូវគ្រូបង្វឹកមើលរំលង ខណៈក្រុម Real Madrid បានយកឈ្នះក្រុម Bayern ២-១ ទាំងប្រផិតប្រផើយក្នុងការប្រកួតជើងទី១ នៅពហុកីឡាដ្ឋាន Allianz Arena កាលពីយប់ថ្ងៃពុធ។

អនាគតរនស់កីឡាករសញ្ជាតិវ៉េលរូបនេះនៅពហុកីឡាដ្ឋាន Bernabeu ហាក់ដូចជាកំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយបានបង្ខំចិត្តអង្គុយមើលការប្រកួតពីកៅអីរង់ចាំជាថ្មីម្តងទៀត។

ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួត Ferdinand បានបង្ហាញការព្រួយបារម្ភចំពោះ Bale ។ Ferdinand បាននិយាយថា “រឿងមួយដែលយើងកំពុងជជែកគ្នានៅស្ទូឌីយោមុនពេលបញ្ចប់ការប្រកួត គឺថា មានកីឡាករបម្រុង ប៉ុន្តែការមិនដាក់ឲ្យ Bale ចូលលេងគឺជាសារបញ្ជាក់ដ៏សំខាន់មួយ”។

ជាអ្នកវិភាគដូចគ្នានិងជាអតីតកីឡាករ Frank Lampard ឯកភាពជាមួយការលើកឡើងនេះ ដោយអះអាងថា ការបដិសេធរបស់លោក Zinedine Zidane មិនដាក់ឲ្យ Bale លេងនោះបង្ហាញថា នឹងមានការផ្លាស់ប្តូរនៅរដូវក្តៅនេះ”។

ចំណែក Steven Gerrard ក៏បានវាយតម្លៃអំពីការពិភាក្សានេះផងដែរ ដោយអះអាងថា វាគឺជារឿងខកចិត្តមួយសម្រាប់ Bale៕

Facebook Comments
Loading...