សូមចូលរួមរំលែកទុក្ខ!! និស្សិតពេទ្យស្រីរូបស្រស់ ចំណាយពេលរៀន៨ឆ្នាំ តូចចិត្តប្រឡងមិនជាប់ លោតទឹកសម្លាប់ខ្លួន…

0
1382

ខេត្តស្វាយរៀង ៖ នារីជានិស្សិត​​​​​​​​​​​​​​​​​​​​​​​​​ពេទ្យម្នាក់ ព្រោះតែប្រឡង​​​​​​​​​​​​​ថ្នាក់ជាតិមិន​​​​​​​​​​​​​​​ជាប់ ស្រាប់តែ​​​​​​​​​​​​​​​​​​អស់សង្ឃឹម​​​​​​​​​​​​​​​​​​​​​ក្នុងជីវិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត រហូតដល់គិតខ្លីលោ​​​​​​​​​​​​​​​​តទឹកសម្លាប់​​​​​​​​​​​​​​​​​ខ្លួន បង្កឱ្យមា​​​​​​​​​​​​​​​​​​​​​​នការផ្អើលឆោឡោពី​​​​​​​​​​​​​​​ក្រុមគ្រួសារស្រែ​​​​​​​​​​​​​​​​​​​​កទ្រហោយំ និងរា​​​​​​​​​​​​​​​​​​​​យការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ​​​​​​​​​​​​​ព្រមទាំងជួលអ្នកមុជទឹ​​​​​​​​​​​​​​​​​​​​​​ករាវរកសព​​​​​​​​​​​​​​​​​នារីរងគ្រោះ​​​​​​​​​​​​​​​អស់ពេល​​​​​​​​​​​​​​ជាច្រើនម៉ោ​​​​​​​​​​​​​​​​​​​​ង ទម្រាំ​​​​​​​​​​​​​​​​​​​​​​​​ប្រទះឃើញសព និងស្រង់​​​​​​​​​​​​​យកទៅ​​​​​​​​​​​​​​រៀបចំធ្វើបុ​​​​​​​​​​​​​​ណ្យតាម​​​​​​​​​​​​​ប្រពៃណី។

ករណីនិស្សិត​​​​​​​​​​​​​ពេទ្យស្រី លោតទឹកស​​​​​​​​​​​​​​ម្លាប់ខ្លួន ព្រោះតូ​​​​​​​​​​​​​​​​ចចិត្តប្រឡងថ្នា​​​​​​​​​​​​​​​ក់ជាតិធ្លាក់នេះ​​​​​​​​​​​​​​ បានប​​​​​​​​​​​​​​​ង្កឱ្យមាន​​​​​​​​​​​​​ការភ្ញា​​​​​​​​​​​​​​​​​​​​​​​​ក់ផ្អើលឡើង កាលពីវេ​​​​​​​​​​​​​​លាម៉ោង៥ល្ងាច​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០​​​​​​​​​​​​​​​​​​១៨ នៅចំណុចស្រះទឹ​​​​​​​​​​​​​​កមួយកន្លែ​​​​​​​​​​​​​​​​​ង ខាងជើ​​​​​​​​​​​​​​​​​​​​​ងអគារបុគ្គលិក Las Vegas Sun​​​​​​​​​​​​​ បាវិត ស្ថិតក្នុង​​​​​​​​​​​​ភូមិបាវិតលើ ស​​​​​​​​​​​​​​ង្កាត់បាវិត​​​​​​​​​ ក្រុងបាវិត។​នារីគិតខ្លីដែ​​​​​​​​​​​លលោត​​​​​​​​​​​ទឹក​​​​​​​​​​​​​​​​​​​​​​​ធ្វើអត្តឃាត មានឈ្មោះ​​​​​​​​​​​​​សន ស្រីលៀង អាយុ​​​​​​​​​​​​​​​​​៣០ឆ្នាំ មុខរ​​​​​​​​​​​​​​​​​​​​​បរជានិស្សិតពេទ្យ មា​​​​​​​​​​​​​​​​​នលំនៅភូមិបាវិ​​​​​​​​​​​​​​​​តលើ សង្កាត់​​​​​​​​​​​​​​​​​​​​​បាវិត ក្រុងបា​​​​​​​​​វិត។

តាម​​សម្តីបុរសជាឪពុកនារីរ​​​​​​​​​​​​​ងគ្រោះ បានរៀ​​​​​​​​​​​​​​​​​​​​​បរាប់ប្រាប់ថា កូនស្រីរបស់គាត់​​​​​​​​​​​​​​ម្នាក់នេះ (នារីរ​​​​​​​​​​​​​​ងគ្រោះ) គឺជាម​​​​​​​​​​​​​​​​​​​​​​​​នុស្សឧស្សាហ៍ព្យាយា​​​​​​​​​​​​​​មក្នុងការ​​​​​​​​​​​​​រៀនសូត្រ​​​​​ខ្លាំងណាស់ រហូតដល់រៀន​​​​​​​​​​​​​ចប់នៅ​​​​​​​​​​​​​សាលាទៅហើ​​​​​​​​​​​​​​យ តែមិនដឹ​​​​​​​​​​​​​ងជាយ៉ាង​​​​​​​​​​​​​​​​​​​​​​​​ម៉េច បែរជាប្រឡង​​​​​​​​​​​​​ថ្នាក់ជាតិ​​​​​​​​​​​​​មិនជាប់ទៅ​​​​​​​​​​​វិញ។ ​​​​​​​​​​​​​​​​​​​​​ក្រោយពេលដែល​​​​​​​​​​​​​ដឹងថា កូន​​​​​​​​​​​​​​​ស្រីរបស់គាត់​​​​​​​​​​​​​​ប្រឡងធ្លា​​​​​​​​​​​​​​ក់ ពួក​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ជាឪពុកម្តាយបាន​​​​​​​​​​​​​ព្យាយាមជួយ​​​​​​​​​​​​​​​​និយាយលួ​​​​​​​​​​​​​​​​​​​​​ងលោម លើកទឹកចិ​​​​​​​​​​​​​​ត្តកូនស្រីច្រើ​​​​​​​​​​​​​​នណាស់ថា​​​​​​​​​​​​​​ មិនអី​​​​​​​​​​​​​​​ទេ ធ្លាក់​​​​​​​​​​​​​​​ក៏ធ្លា​​​​​​​​​​​​​​​​​​​​​​ក់ចុះ ចាំ​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំក្រោយប្រ​​​​​​​​​​​​​ឡងទៀ​​​​​​​​​​​​​​​ត ក៏មិនថ្វី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ។ ​​​​ប៉ុន្តែទោះជាពួកគាត់ប្រឹ​​​​​​​​​​​ងលួងលោមយ៉ា​​​​​​​​​​​​​​​ងណា ក៏កូន​​​​​​​​​​​​​​​​​​​​ស្រីនេះនៅតែបង្ហាញទឹកមុខស្រពាប់ស្រពោន និងមិនសូវនិយាយស្តីអ្វីទាំ​​​​​​​​ងអស់ ព្រមទាំងចេះតែសម្ងំក្នុងផ្ទះតែម្នាក់ឯងរហូត។

បុរសជាឪពុ​​​កនារីរងគ្រោះ បន្តថា រហូតម​​​​​​​​​​​​កដល់វេលាម៉ោ​ង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ​​​​​​​​​​​​​​២០១៨ ក៏មាន​​​​​​​​​​​​​​​​​​​​​​​ការភ្ញាក់ផ្អើលថា កូនស្រីរបស់គាត់​​​​​​​​​​​​​លោតទឹក​​​​​​​​​​​​​​​​​​​​​​​សម្លាប់ខ្លួន ធ្វើ​​​​​​​​​​​​​​​​ឱ្យគាត់ប្រញាប់​​​​​​​​​​​​​​​ទៅមើលនៅ​​​​​​​​​​​​​​​​កន្លែងកើ​​​​​​​​​​​​​​តហេតុភ្លា​​​​​​​​​​​​​​​​​​​​​​​​មៗ ក៏ប្រទះឃើញម៉ូតូរបស់កូន​​​​​​​​​​​​​​​​​ស្រី១គ្រឿ​​​​​​​​​​​​​​​​​​​​​​​​​​​​ង ម៉ាកធូដេ និង​​​​​​​​​​​​​​​ស្បែកជើង១គូ ព្រ​​​​​​​​​​​​​មទាំងមួក១ ​​​​​​​​​​​​​​​នៅជាប់មា​​​​​​​​​​​​​​ត់ស្រះ។ ភ្លា​​​​​​​​​​​​​​​​​​​​​​​មនោះ គាត់ក៏បានស្រែកឆោឡោ​​​​​​​​​​​​​​​​​​​​​​​ហៅអ្នកភូមិ និងរាយការណ៍ប្រាប់ស​​​​​​​​​​​​​​មត្ថកិច្ចឱ្យចុះមក​​​​​​​​​​​​​​​​​​ជួយអន្តរាគមន៍ ព្រមទាំ​​​​​​​​​​​​​​​​​​​​​​​​​​​​ងបានជួលអ្នកមុជទឹកឱ្យចុះរាវរកសពកូ​​​​​​​​​​​​​​​នស្រីជាច្រើន​​​​​​​​​​​​​​​​​​​​​​​​ម៉ោង រហូតដល់វេលាម៉ោង៩យ​​​​​​​​​​​​​​​ប់ថ្ងៃដដែល ទើប​​​​​​​​​​​​​​​​រាវរកឃើញធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យក្រុមគ្រួសារ ឪពុកម្តាយ ស្រែ​​​​​​​​​​​​​​កទ្រហោយំ រ​​​​​​​​​​​​​​​​ហូតដល់ទន់ដៃជើង​​​​​​​​​​​​​​​និយាយលែងចេញ ​​​​​​​​​​​​​​​​​​​​​​​ព្រោះតែស្រ​​​​​​​​​​​​​​​​​​​​​​ណោះកូនស្រី ​​​​​​​​មិនគួរណាគិតខ្លីបែបនេះសោះ។

ក្រោយប្រទះឃើញ​សាកសព សមត្ថ​​​​​​​​​​​​កិច្ចជំនាញ ​​​​​​​​​​​​​​​​​​​​​និងគ្រូពេទ្យ បានពិនិត្យនិងធ្វើកោ​​​​​​​​​​​​​​​សល្យវិច័យ​​​​​​​​​​​​​​សព រួចប​​​​​​​​​​​​​​​​​​​​​​​​​​ញ្ជាក់ថា នារីរងគ្រោះពិតជាស្លា​​​​​​​​​​​​​ប់ដោយ​​​​​​​​​​​​​សារលោតទឹក​​​​​​​​​​​​​ធ្វើអត្តឃា​​​​​​​​​​​​​តប្រាកដ​​​​​​​​​​​​​​​មែ​​​​​​​​​​​​​​​​​​​ន រួច​​​​​​​​​​​​​​​ក៏ប្រគល់​​​​​​​​​​​​​​​​សពទៅឱ្យ​​​​​​​​​​​​​​​​​​​​​​ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ្យតាមប្រពៃណី។

Facebook Comments
Loading...