លោក Ole ត្រូវបានលោក Ed Woodward​គាំទ្រ១០០​% ដឹកនាំបន្ត​

0
1333

កីឡាបរទេស ៖ លោក Ole ត្រូវបានលោក Ed Woodward ​ប្រធាន​កីឡា​របស់​ក្លឹប Manchester United ​បាន​បញ្ជាក់​ថា​​នៅ​តែ​បន្ដ​គាំទ្រ​ការ​ដឹក​នាំ​របស់​គ្រូបង្វឹកបច្ចប្បន្ននេះ ១០០​% ​​មិន​មាន​ចិត្ត​ចង់​បណ្ដេញ​អ្នក​ចាត់ការ​នេះ​ទេ​។

លោកOle ​កំពុង​មាន​សម្ពាធ​ខ្លាំង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ រហូត​ដល់​ធ្លាក់​ដល់​លេខ​១២​ក្នុង​តារាង។ ស្រប​ពេល​សប្ដាហ៍​នេះ​ទៀត ពួកគេ​តតាំង​ជាមួយ​ក្រុម​លេខ​១ Liverpool ​ទៀត ​ហើយ​ប្រសិន​បើ​លទ្ធផល​មិន​គាំទ្រ​ប្រសើរ ​នោះ​អាច​ដល់​ពេល​ដែល​អ្នក​គាំទ្រ​ត្រូវ​លើក​ស្លាក​បណ្ដេញ Ole ​ចេញ​ពី​តំណែង​ទៀត​ហើយ។យ៉ាងណាមិញ ​ប្រ​ធាន​​កីឡា Woodward ​បាន​ចេញ​មុខ​មក​គាំទ្រ​ពេញ​ទំហឹង​លើ​ការ​ដឹក​នាំ​របស់​អតីត​កីឡាករ​ក្លឹប​របស់​ខ្លួន​នេះ។

​លោក Ed Woodward ​ប្រធាន​កីឡា​របស់​ក្លឹប Manchester United ​ថា ​១០០​% ​គឺ​បន្ដ​ជួយ​ជ្រោមជ្រែង Ole ​ទៀត ​បើ​ទោះ​ជា​លទ្ធផល​នៅ​ចុង​សប្ដាហ៍​នេះ​យ៉ាង​ណា​ក៏​ដោយ៕

Facebook Comments
Loading...