ក្រុមការងារចុះពង្រឹងតាមភូមិ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋសូមកុំជឿតាមពួកអគតិ ដែលញុះញង់បំភ្លៃការពិត

0
965

ភ្នំពេញ ៖ ក្រុមការងារចុះពង្រឹងតាមបណ្ដាភូមិ ទាំង៤ក្នុងសង្កាត់សំរោង ត្រូវចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីពន្យល់អំពីស្ថានភាពបច្ចប្បន្ន អោយពួកគាត់បានយល់ដោយកុំឲ្យជឿតាមពួកអគតិមួយចំនួន ញុះញង់បំភ្លៃការពិត ហើយឲ្យជឿតាមក្រុមឧទាមក្រៅច្បាប់នោះ។

ក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស អនុប្រធានក្រុមបក្ស សមាជិកបក្ស ក្នុងសង្កាត់សំរោង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ លោកស៊ីម សុផង់ អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងថាសូមក្រុមការងារចុះពង្រឹងតាមបណ្ដាភូមិទាំង៤ ត្រូវដឹងពីសភាពការបច្ចប្បន្ន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ អោយបានដឹងហើយកុំជឿតាមការឃោសនារបស់ពួកទណ្ឌិតសម រង្សី ទាំងនេះឲ្យសោះ។

លោកបន្តថា បច្ចប្បន្នមានតែគណបក្សប្រជាជនកម្ពុជា របស់យើងទេដែលដឹង​សុខ​ដឹងទុកប្រ​ជាពលរដ្ឋ ពិសេសយុវជនតែម្តងដែលជាទំពាំងស្នងឬស្សីនោះ។ ហើយយុវជននៅ​ក្នុងគណបក្សប្រជាជន ត្រូវខិត​ខំប្រឹងប្រែងធ្វើឲ្យបានល្អ បើយើងខិតខំប្រឹងប្រែង​ខ្លួនឯង​បាន​ជាកូនល្អ ជាមិត្តល្អ និងជាយុវជនល្អ​ហើយនោះ ខាងក្រុមការងារ​និងគណបក្សប្រជាជន​កម្ពុ​ជា​ ​នឹងជួយយើងវិញជាក់ជាមិនខាន។

លោកបញ្ជាក់ថា ក្រុមការងារចុះជួយសង្កាត់ ត្រូវហ៊ានលះបង់ពេលវេលា ដើម្បីគាំទ្រ និងជួយពង្រឹងគណៈបក្សភូមិ ទាំងសម្ភារៈ ថវិកា និងស្មារតី ពិសេសជួយសមាជិកសមាជិកាគណបក្ស ដែលក្រីក្រជួបការលំបាក និងដើម្បីសម្រួលដល់ការ អនុវត្តន៍ សេចក្ដីណែនាំ និងផែនការរបស់ថ្នាក់លើ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

ជាចុងក្រោយលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​សំរោង និងមន្ត្រីបក្សត្រូវខិត​ខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​ ហើ​យ​ត្រូវរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស នៅជាអមតត​រៀង​ទៅ៕

Facebook Comments
Loading...