លោក Rodgers ថាលោក​​មិន​មើល​តារាងចំណាត់ថ្នាក់ទេ លុះ​ត្រា​សល់​៥​ប្រកួត​ចុង​ក្រោយ

0
759

កីឡាបរទេស ៖ ក្រុម Leister City ​ខកឱកាសមានពិន្ទុស្មើរជាមួយក្រុម Spurs ២១​ពិន្ទុ​ ដែលបាន​ធ្វើ​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​ដោយ​ចាញ់​ក្រុម Fulham ​សម្រាប់​សប្ដាហ៍​ទី​១០ ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល១ទល់និង២ ហើយ​លោក Rodgers បាននិយាយថាលោក​​មិន​មើល​តារាង​ឡើយ លុះ​ត្រា​សល់​៥​ប្រកួត​ចុង​ក្រោយ។

​ក្រុម​របស់​លោក Rodgers ​ខកឱកាស​ទទួល​បាន​២១​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាងSpurs ​ហើយ​ដោយ​ចាញ់​ក្រុមFulham ​សម្រាប់​សប្ដាហ៍​ទី​១០ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល១ទល់និង២។ ខណៈ​ដែល​ក្រុម​មួយ​នេះកាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ​អ្នក​​គាំទ្រ​រំពឹង​ថា​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត ​ឈ្នះ​ពាន​រង្វាន់​ដូច​កាល​ឆ្នាំ​២០១៦​ដែរ។

ចំពោះ​រដូវ​កាល​នេះ​ដែរ ​លោក Rodgers ​អ្នក​ចាត់​ការ​ក្រុម​បាន​និយាយ​ថា​៖ “ពេល​អ្នក​មាន​បទ​ពិសោធ ​អ្នក​នឹង​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​៥​ប្រកួត​ចុង​ក្រោយ។ពេល​បើក​រដូវ​កាល​តែងតែ​រវល់​ជា​និច្ច ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​កីឡាករ​អាច​លេង​បាន​ទាំង​នៅ Premier League ​និង Europe ​។ គំនិត​របស់​យើង​គឺ​ពង្រឹង​សមត្ថភាព​ក្រុម ​ហើយ​រឿង​ចំណាត់​ថ្នាក់​នៅ​តាម​ក្រោយ។ ​ខ្ញុំ​នឹង​មិន​មើល​តារាង​ឡើយ លុះ​ត្រា​សល់​៥​ប្រកួត​ចុង​ក្រោយ”៕

Facebook Comments
Loading...