កម្ពុជា នឹងចុះត្រជាក់ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២០

0
1266

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២-០៨ ខែធ្នូ ដែលត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៤-៧ ខែធ្នូឆ្នាំ២០២០។ ដោយជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជាជាមួយនិងខ្យល់មូសុងឦសាន្តបក់ខ្លាំង។

ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖១-បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល៖-សីតុណ្ហភាពអប្បបរមា មានពី ១៩-២១oC-សីតុណ្ហភាពអតិបរមា មានពី ២៦-២៨oC ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖-សីតុណ្ហភាពអប្បបរមា មានពី ១៧-១៨oC -សីតុណ្ហភាពអតិបរមា មានពី ២៥-២៧oC ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២១-២៣oC-សីតុណ្ហភាពអតិបរមា មានពី ២៧-២៩oC៕

Facebook Comments
Loading...