Block title

តុលាកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ក្នុងករណីបំភ្លៃការពិត និងញុះញង់ ទាក់ទងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA

ភ្នំពេញ ៖ តុលាកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ៤នាក់ ក្នុងករណីបំភ្លៃការពិត និងញុះញង់ ទាក់ទងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម CLV-DTA នេះបើតាមអ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ជនត្រូវចោទទាំង៤នាក់នេះត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹង អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម...

លោក Trump ត្រូវបានលោកស្រី Harris នាំមុខ ៤៤% ទល់នឹង៤២% ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក នេះជាការស្ទង់មតិរបស់ Reuters/Ipsos

ភ្នំពេញ ៖ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក និងបានផ្ដល់ឱកាសដល់លោកស្រី ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos បានរកឃើញថា លោកស្រីអនុប្រធានាធិបតី Kamala Harris បានបើកការនាំមុខពីរភាគរយលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ។ ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឡើងក្រោយសន្និបាតរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump...

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។...

ប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ចំនួន៨គ្រួសារបន្ថែមទៀតបានព្រមទទួលយកគោលនយោបាយផ្លាស់ទីលំនៅទៅកន្លែងថ្មី

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ៨គ្រួសារបន្ថែមទៀតបានព្រមទទួលយកគោលនយោបាយផ្លាស់ទីលំនៅទៅកន្លែងថ្មី ដែលមានទីលំនៅស្របច្បាប់ដែលសាលារាជធានីបានរៀបចំជូន ហើយមកផ្តិតមេដាយទទួលយកផ្លង់ពីការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ ដែលមកដល់ពេលនេះប្រជាពលរដ្ឋដែលព្រមទទួលយកដីគោលនយោបាយពីសាលារាជធានីភ្នំពេញ មានចំនួនច្រើន ហើយមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់រស់នៅយ៉ាងសុខសាន្ត និងសប្បាយរីករាយ។ លោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា មកដល់បច្ចប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើនបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយរបស់សាលារាជធានីភ្នំពេញ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីដោយក្តីសប្បាយរីករាយ ព្រោះអាចធ្វើសៀវស្នាក់នៅ និងមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់អាចយកទៅដាក់ធានាគារ យកលុយមកប្រកបរបររកស៊ីបាន...

របៀបវារៈចំនួន៤ ត្រូវបានលើកយកមកអនុម័ត និងផ្សព្វផ្សាយក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤

ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំសមញ្ញលើកទី២ អាណត្តិទី៤ របស់ខ្លួននាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះដោយមានការចូលរួមពីលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិខណ្ឌបឹងកេងកង និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាល ខណ្ឌ លោកអធិការរងនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាភូមិភាគពិសេសខណ្ឌ...