នាយគ្រឿន តារាកំប្លែងវោហារចាក់ទឹកមិនលិច បានសម្រេចចិត្តចាកចេញពីទ្រនំ CTN ដោយភាពស្រណោះស្រណោក

0
622

ភ្នំពេញ ៖ បន្ទាប់ពីការចាកចេញពីតារាកំប្លែងនាយក្រូចមក ពេលនេះតារាកំប្លែងវោហារចាក់ទឹកមិនលិច នាយគ្រឿន បានសម្រេចចិត្តចាកចេញពីទ្រនំផ្ដល់ក្ដីសុខ និងការងារ CTN ដោយភាពស្រណោះស្រណោក ក្រោយបានបំរើការនៅទីនេះអស់រយៈជាង១០ឆ្នាំមកហើយនោះ។

ក្រោយតារាកំប្លែង នាយគ្រឿង បានបង្ហោះសារបែបនេះ ក៏មានបណ្ដាលហ្វេនៗអ្នកគាំទ្រ និងទស្សនិកជនជាច្រើន ជូនពរ និងលើកទឹកចិត្តនាយក្នុងដំណើរលើវិថីសិល្បៈជាបន្ដទៀត ដើម្បីបំរើអារម្មណ៍ដល់អ្នកទស្សនាបន្តទៀត។

ប្អូនប្រុសតារាកំប្លែង នាយពាក់មី គឺនាយគ្រឿងបានដើរចេញពី​ស្ថានីយ​ទូរទស្សន៍ CTN ទាំង​អាឡោះអាល័យក្រោយមានការមិនពេញចិត្តចំពោះអ្នកគ្រប់ថ្មី។ នេះបើតាមផេកផ្លូវការរបស់លោកបានបង្ហោះថា រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ីធីអិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូនធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ីធីអិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រលាញ់ និងគាំទ្រខ្ញុំរហូតមក។

ជុំវិញការចេញចាករបស់សិល្បៈករ ពិធីករ តារាកំប្លែង និងផលិតករជាច្រើនរូបនេះ ភាគច្រើនដោយការមិនចិត្តជាមួយថ្នាក់ដឹកនាំថ្មី នៅស្ថានីយ​ទូរទស្សន៍ CTN។ ទាក់ទងនិងការចាកចេញនេះគេទំព័រយើងមិនអាចសុំការបំភ្លឺពីថ្នាក់ដឹកនាំថ្មីបានទេ ហើយគេហទំព័រយើងរងចាំបកស្រាយរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...