លោក ហ្សេលេនស្គី សន្យាវាយដណ្តើមយកទីក្រុង លីស៊ីចាន់ស៍្ក ពីរុស្ស៊ីមកវិញ

0
650

កៀវ ៖ បន្ទាប់ពីពីរុស្សីដណ្តើមទីក្រុង លីស៊ីចាន់ស្ក៍ បានមកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ក្នុងសុន្ទរកថា ជាវីដេអូបានថ្លែងអះអាងថា ពិតណាស់ មេបញ្ជាការនៃកងទ័ពរបស់យើង បានថយចេញពីតំបន់សមរភូមិទីក្រុងលីស៊ីចាន់ស៍្ក ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៉ី។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា យើងប្តេជ្ញាថា នឹងដណ្តើមយកទីក្រុងលីស៊ីចាន់ស្ក៍ មកវិញឲ្យបាន ហើយសូមអរគុណដល់សម្ព័ន្ធមិត្តចំពោះការបន្តផ្តល់អាវុធទំនើបជាបន្តបន្ទាប់មកកាន់ប្រទេសអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា ខណៈរុស្ស៉ីកំពុងផ្តោតការវាយប្រហារលើតំបន់ដុនបាស់ អ៊ុយក្រែននឹងវាយបកវិញដោយប្រើអាវុធរយៈចម្ងាយឆ្ងាយដូចជាមីស៊ីល HIMARS របស់សហរដ្ឋអាមេរិកជាដើម ។

គួរកត់សម្គាល់ថា ប្រទេសរុស្ស៉ីនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានអះអាងថា ខ្លួនដណ្ដើមគ្រប់គ្រងតំបន់លូហានបានទាំងស្រុង ហើយសមរភូមិបន្ទាប់នឹងផ្ដោតលើតំបន់ដូណេតវិញម្ដង៕

ប្រភព៖ Reuters

Facebook Comments
Loading...