ស្រីស្រស់រូបស្អាតម្នាក់ Live វីដេអូយំសោកបោកខ្លួនថា សន្តិសុខក្លឹបEDM3ប្រុសៗព្រួតគ្នាប្រើហឹង្សា និងដកយកទូរស័ព្ទដៃនាងបាត់

0
994

ភ្នំពេញ ៖ បើយោងតាមគណនីហ្វេសបុកឈ្មោះLinda Lyបានធ្វើការLive វីដេអូទាំងយប់ ខណៈពេលដែលរូបនាងមិនអស់ចិត្តហើយយំសោកបោកខ្លួនថា សន្តិសុខក្លឹបEDM3ប្រុសៗប្រហែល១០នាក់ព្រួតគ្នាប្រើហឹង្សា និងដកយកទូរស័ព្ទដៃនាងបាត់។ ដែលក្លឹបEDM3មានទីតាំងតាមបណ្តោយផ្លូវ ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។

ប្រភពដដែលបានបន្តទៀតថា ពេលកើតហេតុប្រហែលជាម៉ោង៣ទាបភ្លឺ រូបនាងមានអាការស្រវឹងជោគបានដើរចូលទៅក្នុងបន្ទប់ទឹកស្រីហើយបានសម្ងំក្អួតនៅក្នុងនោះ ប្រហែលជាងកន្លះម៉ោង ក៏ស្រាប់តែមានបុគ្គលិកប្រុសរបស់ក្លឹបEDM3បានទំលុះទ្វារបន្ទប់ទឹកចូលមកធ្វើអោយរូបនាងស្រឡាំងកាំង ស្រែកឡូឡាផ្អើលគេឯង ភ្លាមៗនោះក៏មានសន្តិសុខប្រុសៗប្រហែលជា១០នាក់ បានចូលមកប្រតាយប្រតប់ដណ្តើមទូរស័ព្ទដៃនាងយកទៅទុក ខណៈពេលដែលរូបនាងកំពុងថតសកម្មភាពដែលសន្តិសុខទាំងនោះប្រើហឹង្សាមកលើរូបនាង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ យើងមិនទាន់ដឹងថា ស្ត្រីរូបស្អាតខាងលើនោះ បានដាក់ពាក្យបណ្តឹងរួចហើយរឺក៏យ៉ាងណាទេ ចំណែកខាងភាគីក្លឺបEDM3ក៏មិនទាន់មានប្រតិកម្មចំពោះហេតុការខាងលើនេះទេ៕

ក្រោយពេលLiveវីដេអូរួច ម្ចាស់គណនីហ្វេសបុក ខាងលើបានរក្សាវីដេអូដែលនាងLive រួច ទុកជាលក្ខណៈ Only me ដោយនាងបានសរសេរបញ្ជាក់លើstatusផ្ទាល់ខ្លួននាងថា ពេលនេះនាងមិនទាន់បានសម្រាកទេ ហើយអារម្មន៍នាងពេលនេះគឺកំពុងតែវិលវល់ ។ ចាំនាងមានអារម្មណ៍ល្អនាងនឹងធ្វើការLive បកស្រាយលម្អិតអំពីរឿងនេះ ៕

Facebook Comments
Loading...