ខេត្តកំពុងស្ពឺ : នារីវ័យក្មេងស្រស់សោភា ម្នាក់ ដែលតែងតែ លេង TikTok ថតវិដេអូ យកដៃទះអូកណូក (កេរ្តិ៍ម៉ែចែកអោយ) បង្ហាញគេឯងនៅលើបណ្តាញសង្គម ញឹកញយ នឹងអសីលធម៌ពេក ត្រូវសមត្ថកិច្ចនគរបាល ហៅមក អប់រំណែនាំ កិច្ចសន្យាឲ្យបញ្ឈប់ សកម្មភាព ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ បើពុំនោះទេ និងមានចំណាត់ការតាមផ្លូវច្បាប់ ជាក់ពុំខានឡើយ។
សូមរំឡឹកថា មួយរយះកន្លងមកនេះ នៅតាមបណ្តាញសង្គម តិចតុក វិដេអូនារីវ័យក្មេងស្រស់សោភាម្នាក់ ដែលតែងតែលេងTikTok ថតវិដេអូយកដៃទះអូកណូក ត្រូវបានគេ ស៊ែបង្ហោះតៗគ្នា ផ្អើលពេញបណ្តាញសង្គម ខ្លះយកទៅបញ្ចូលបន្ថែមនូវ បទចំរៀងថែមទៀតផង ហើយសកម្មភាពទាំងនោះត្រូវបាន មហាជនមួយចំនួន សម្តែងការមិនពេញចិត្តនិង រិះគន់យ៉ាងខ្លាំងរហូតដល់ សូមណូមពរឲ្យសមត្ថកិច្ច មានចំណាត់ការទៅលើនារីរូបនោះឲ្យបញ្ឈប់ ព្រោះសកម្មភាពភ្លើតភ្លើន សប្បាយអត់អោយតំលៃខ្លួនឯងជាស្ត្រីសោះនោះ ប៉ះពាល់ធ្ងន់ធ្ងរកិត្តិយសសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ។ ក្រោយពីឃើញការបង្ហោះ និងសូមណូមពរពីមហាជន សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ អធិការស្រុកឧដុង្ត បានកោះហៅ នារីវ័យក្មេងរូបនោះ មកសាកសួរ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់។
បើយោងតាមកិច្ចសន្យា ធ្វើចំពោះមុខសមត្ថកិច្ច នារីរូបនេះមានឈ្មោះ ជុក ម៉ារីយុំ ហៅលីតា អាយុ១៩ឆ្នាំ មានស្រុកកំណើតរស់នៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំព្រះត្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នករត់តុ។
នៅក្នុងកិច្ចសន្យា នារីរូបនេះបានសរសេរថា, ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅ នាងខ្ញុំឈប់បង្ហោះរូបអាសអាភាស ទៅលើបណ្តាញសង្គម តិកតុក និងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះតិកតុក ម៉ាក់គា ដែលបានបង្ហោះរួចមក ខ្ញុំនិងចោលនូវរូប អាសអាភាសទាំងអស់ ដែលបានបង្ហោះរួចមក។ ទី២-ពេលធ្វើកិច្ចសន្យានេះរួច និងត្រឡប់ទៅកន្លែងធ្វើការវិញ នាងខ្ញុំឈប់ ធ្វើអំពើណា ដែលសង្គម ស្អប់ខ្ពើម ទៀតហើយ និងស្លៀកលិចលើ លិចក្រោម ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យា នោះទេ នាងខ្ញុំនិងទទួលខុសត្រូវ ចំពោះមុខច្បាប់។ សូមបញ្ជាក់ថា, មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញសង្គម tik tok និងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ហៅនារីខាងលើនេះមកធ្វើការអប់រំ ដើម្បីរក្សានូវក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនារីខ្មែរ៕