តារាសម្តែងលោក សន ពិសិដ្ឋ ត្រូវបានស្ត្រីម្នាក់បង្ហោះសារចោទប្រ​កា​ន់ថាជាជនឆបោក ខណៈសាមីខ្លួនតបឲ្យស្ត្រីរូបនោះបង្ហាញមុខ…

0
680

ភ្នំពេញ ៖ តារាសម្តែងលោក សន ពិសិដ្ឋ ត្រូវបាន ស្ត្រីម្នាក់ដែលមានឈ្មោះថា Gigi Janthida Chan  បានសរសេរចោទប្រកាន់បង្ហោះ តាមបណ្តាញសង្គម ដោយចោទ លោក ថា ជាជនបោ.កប្រាស់លុយរបស់ខ្លួនប្រមាណ១៥០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ លោក បានសសេរសារបង្ហោះ តបវិញ សុំឲ្យ ម្ចាស់គណនី ចេញមុខបកស្រាយជាសាធារណៈ  ដែលបានចោទប្រកាន់ ខណៈពេលដែល តារារូបនោះថា អះអាងថា លោក  មិនបានដឹងខ្លួនអ្វីទាំងអស់។

គួរំលឹកថា ស្ត្រីវ័យចំណាស់មួយរូបដែលមានឈ្មោះនៅក្នុងគណនេយ្យហ្វេសប៊ុកថា «Gigi Janthida Chan» បានបង្ហោះរូបភាពរបស់លោក និងបានសរសេរថា លោកជាជនបោ.កប្រាស់លុយរបស់ខ្លួនប្រមាណ១៥០០០ដុល្លារអាមេរិក។ការបង្ហោះខាងលើនេះ បានធ្វើឲ្យលោក សន ពិសិដ្ឋ បានកើតទុក្ខមិនសុខចិត្ត ត្បិតលោកមិនបានដឹងខ្លួន និងបានស្នើឲ្យស្ត្រីរូបនោះចេញធ្វើការបកស្រាយជាសាធារណៈបញ្ជាក់រឿងនេះឲ្យបានច្បាស់ ចៀសវាងការភាន់ច្រឡំពីមហាជនក្នុងនាមលោកជាមនុស្សរបស់មហាជន។

លោក សន ពិសិដ្ឋ បានប្រកាសតាមរយៈគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ជូនចំពោះបងស្រី Gigi Janthida Chan ជម្រាបសួរបងស្រី ខ្ញុំបាទឈ្មោះ សន ពិសិដ្ឋ ជាសិល្បករ ហើយនេះជា account ហ្វេសប៊ុកផ្លូវការបស់ខ្ញុំ ហើយនេះគឺជាការប្រាប់ ក៏ដូចជាជូនដំណឹងដល់បងស្រីឱ្យបានដឹងថា ចំពោះករណីដែលបងបងជួបនោះ គឺមានជនឆបោ.កបន្លំខ្លួនដោយប្រើប្រាស់រូបថតខ្ញុំទៅបោ.កប្រាស់បងទេ ដូច្នេះសូមបងស្រីឆាប់បកស្រាយ នឹងបំភ្លឺជាសាធារណៈតាមអ្វីដែលបងអាចធ្វើទៅបានផង។ ពាក់ព័ន្ធបញ្ហាខាងលើនេះ នៅមិនទាន់អាចស្វែងរកការបកស្រាយបន្ថែមពីតារាសម្តែងលោក សន ពិសិដ្ឋ បាននៅឡើយទេ កាលពីម្សិលមិញ ខណៈពេលការសាកសួរនៅមិនទាន់មានការឆ្លើយតបណាមួយពីតារារូបនេះឡើយ។  តែយ៉ាងណា បើក្រឡែកទៅមើលហ្វេសប៊ុករបសស្ត្រីដែលមានឈ្មោះថា Gigi Janthida Chan គេនៅមិនទាន់ឃើញមានការចេញបកស្រាយណាមួយជុំវិញការស្នើសុំពីសំណាក់លោក សន ពិសិដ្ឋ ខាងលើនេះនៅឡើយទេ ក្នុងពេលដែលរូបភាពដែលបានបង្ហោះដាក់ថា តារារូបនេះជាជនឆបោ.កនោះ ក៏មិនទាន់បានដកចេញនៅឡើយដែរ។ តាមរយៈការខំមិននៅពីក្រោមអ្វីដែលលោក សន ពិសិដ្ឋ បានបង្ហោះខាងលើនេះ គេឃើញមានមិត្តភក្តិក្នុង និងក្រៅសិល្បៈរបស់លោកបានបញ្ជាក់ថា ស្ត្រីរូបនេះហាក់ដូចជាមនុស្សមិនគ្រប់ ហើយអាចជាមនុស្សដែលមានរោគចិត្ត ក្នុងពេលដែលហ្វេសប៊ុករបស់ស្ត្រីរូបនេះ តែងតែបង្ហោះរូបភាពមិនសមរម្យជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរ ថា មួយរយះកន្លងមកនេះ មាន តារា សម្តែងប្រុសស្រី ជាច្រើននាក់មកហើយដែលបាន រងគ្រោះដោយសារជនខិលខូចយករូបតារា ទាំងនោះទៅបង្កើតគណនី ហ្វេកបុករួច ដើរឆាតទាក់ទង តាមរូបភាព ផ្សេង ៗ ក្នុងន័យបោកប្រាស់ តែយ៉ាងណា កន្លងមកតារា ទាំងនោះក៏បាន ចេញមុខមកបកស្រាយ ហើយថាមិនមែនជាករណី របស់ខ្លួននោះឡើយ និងសុំឲ្យមានការប្រុងប្រយត្ន័ពីការ ឆាតទៅបោក ដោយប្រើរូបភាពខ្លីលុយ ត្រូវការបន្ទាន់ ។ល។ រឺបញ្ហា អ្វីផ្សេងៗទៀត។

 

Facebook Comments
Loading...