គុនល្បុក្កតោ ជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគុនល្បុក្កតោ ក៍ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ផងនោះ ថ្មីៗនេះសហព័ន្ធគុនល្បុក្កតោឥណ្ឌាបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ (1st Kun Bokator Federation Cup 2024) ទទួលបានជោគជ័យ ។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនបានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។
តាមការឲ្យដឹងពីសហព័ន្ធគុនល្បុក្កតោឥណ្ឌាថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះមានកីឡាករ កីឡាការិនីប្រមាណ២០០នាក់បានចូលរួមប្រកួត ក្នុងនោះមានវិញ្ញាសាកម្រិតកុមារ វិញ្ញាសាយុវជន វិញ្ញាសាកម្រិតមនុស្សធំទាំងបុរស...