អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្មលើអ្នកចម្រៀងជំនាន់ក្រោយ

0
796

ភ្នំពេញ ៖ អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្មលើអ្នកចម្រៀងជំនាន់ក្រោយ បើទោះជាតារាចម្រៀងវ័យក្មេងកញ្ញា បាន មុន្នីល័ក្ខ បានចេញមុខសូមទោសកំពូលតារាចម្រៀងរៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីផ្ទុះនូវរឿង រ៉ាវនៃការយកបទ ជំនោរដើមខែ ទៅច្រៀងឡើងវិញដោយមិនរក្សាឈ្មោះម្ចាស់ដើម។

បន្ទាប់ពីមានរឿងរ៉ាវមក ហើយបើទោះជាមានការចេញមុខសូមទោសពីតារាចម្រៀងបាន មុន្នីល័ក្ខ ក៏ដោយតែជាការឆ្លើយតបត្រូវបាន ម៉េង កែវពេជ្ជតា បញ្ជាក់ថាខ្លួនមិនទាន់ទទួលយកពាក្យសូមទោសពីមុន្នីល័ក្ខទេព្រោះនៅមានលក្ខ័ណ្ឌដែលតារាវ័យក្មេងរូបនេះបានសន្យា។

ផ្អែកតាមខ្លឹមសាររបស់តារាជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ដូច្នេះថា”ប្អូនស្រី មុន្នីល័ក្ខ បានផ្ញើសារមកខ្ញុំ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញហើយនាងក៏បានសុំទោសខ្ញុំ។ ពេលនេះខ្ញុំមិនទាន់ទទួលពាក្យសុំទោសពីនាងទេព្រោះកំហុ សលើកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វើផង”។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តទៀតថាខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុបVideoបទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូបសិនបើមិនដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់។(ពាក្យសន្យារបស់នាងលើកមុនខ្ញុំមានទាំងអស់) ។

ម៉េង កែវពេជ្ជតា និយាយដែរថាចំពោះ មុន្នីល័ក្ខ គឺអ្នកនាងបានទុកពេលអោយនាងច្រើនដងហើយរាប់ទាំងមួយឆ្នាំមុនផងដែលសន្យាថាសរសេរឈ្មោះខ្លួន(កែវពេជ្ជតា)បញ្ចូលក្នុងវីដេអូចម្រៀងជាបទរបស់ខ្លួនដែលនាងច្រៀងមិនដាក់ឈ្មោះជាម្ចាស់សំនៀងដើមតែមុន្នីល័ក្ខមិនធ្វើនិងក្រោយពីសុំទោសសន្យាថាឈប់មិនបានប៉ុន្មានថ្ងៃ មុន្នីល័ក្ខ បានបន្តថតបង្ហោះហូរហែរមកទៀតដោយគ្មានឈ្មោះម្ចាស់ដើមដដែល។ ពេលនេះប្អូនបង្ករកំហុសដូចមុនម្តងទៀតគឺបទជំនោរដើមខែ។

អ្នកនាង ម៉េង កែវពេជ្ជតា បន្តថានៅពេលខ្ញុំធ្វើការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដើមខ្ញុំក៏ត្រូវទទួលរងការជេរប្រមាថគំរាមកំហែង រំខានអារម្មណ៍ជាច្រើន ពីហ្វ៊ែនរបស់ប្អូនតែម្នាក់ឯង ចំណែកប្អូនដែលយកបទបងជាច្រើនទៅច្រៀ ងកើបលុយដាក់កាបូបខ្លួនឯងបែរជាសំងំឈរឱបដៃមើលគេជេរប្រមាថបង ធ្វើព្រងើយទៅវិញ។

អ្នកនាងបន្ថែមថាបើទោះគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមប្អូនធ្លាប់បានលុយដោយសារបទចម្រៀងបងប្អូនគួរតែបញ្ឈប់ពួកគេក៏ដើម្បីភាពស្អាតស្អំរ បស់ប្អូននផងដែរតែប្អូននជាមនុស្សគ្មានការទទួលខុសត្រូវ។ប្អូនមិនមែនច្រៀងបទរបស់បងព្រោះស្រលាញ់បងទេគឺប្អូនចង់បំផ្លាញបងនិងចង់បំបាត់ឈ្មោះបងពីចម្រៀងរបស់បងទៅវិញទើបប្អូនធ្វើដូច្នេះ។ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្កររឿងរបស់ប្អូនណាស់ ដូច្នេះមានតែម្យ៉ា​ងគត់ គឺបងសូមប្រគល់បញ្ហានេះអោយអូនស្រាយវាដោយខ្លួនឯងព្រោះអូនជាអ្នកចង។

សូមជម្រាបថាអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្មលើអ្នកចម្រៀងជំនាន់ក្រោយដែលយកបទបទ ជំនោរដើមខែ ទៅច្រៀងឡើងវិញដោយមិនបានរក្សាឈ្មោះម្ចាស់ដើមឡើយគឺគ្រាន់តែដាក់ថាបទមរតកដើមប៉ុណ្ណោះ៕

Facebook Comments
Loading...