ភូមិ និងសង្កាត់ មិនត្រូវបណ្តែតបណ្តោយឲ្យផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗកើតមានតាមដងទន្លេរក្នុងខណ្ឌព្រែកព្នៅទៀតឡើយ

0
525

ភ្នំពេញ ៖ ផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នងមូលដ្ឋានខណ្ឌព្រែកព្នៅ មិនត្រូវបណ្តែតបណ្តោយឲ្យអ្នកចាស់ត្រឡប់មកវិញ ឬកើតមានជាថ្មីតាមដងទន្លេទៀតឡើយ បើទោះជាបណ្តែតមកសុំស្នាក់មួយរយៈពេលខ្លីយ៉ាងណាក៍ដោយ ហើយករណីនេះប្រធានភូមិ ឬចៅសង្កាត់ជាអ្នកដឹង និងចុះទប់ស្កាត់មុនគេ។

ការរៀបចំផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាបកន្លងមក ប្រជាពលរដ្ឋទូទាំងប្រទេសបានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តមឃួង ស្រេង។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ២០២១កន្លងមកថ្មីៗនេះ។

លោកអភិបាលខណ្ឌបន្តថា សាលារាជធានីភ្នំពេញធ្វើនេះគឺធ្វើដើម្បីទាំងអស់គ្នាទូទៅ គឺទីក្រុងត្រូវស្អាតសម្រាប់ទាំងអស់គ្នា សម្រាប់ទាំងអស់គ្នាត្រូវតែស្អាតសម្រាប់ទីក្រុង សំរាប់គ្រប់ជាតិសាន៍ដែលនៅក្នុងទីក្រុងរួមទាំងទេសចរផងដែរ ហើយយើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាន៍ចង់ឃើញទីក្រុងស្អាត បរិស្ឋានល្អ ដើម្បីសុខភាពល្អទាំងមនុស្សនិងសត្វទាំងពួង។

លោកបញ្ជាក់ថា យើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាសន៍ចង់ឃើញទីក្រុងស្អាត បរិស្ឋានល្អ ច្រាំងស្អាតទាក់ទាញទេសចរណ៍ ពិសេ​សតំបន់ខណ្ឌព្រែកព្នៅ ជាតំបន់មួយដែលត្រូវរៀបចំទទួលភ្ញៀវមកទស្សនាស៊ីហ្គែមឆ្នាំ២០២៣ នាពេលខាងមុខឆាប់នេះ។

លោកបញ្ជាក់បន្ថែមថា ប្រធានភូមិ ឬចៅសង្កាត់ជាអ្នកដឹង និងចុះទប់ស្កាត់មុនគេ មិនត្រូវបណ្តែតបណ្តោយកើតមានឡើងដូចមុនទៀតទេ ព្រោះការងារនេះយើងធ្វើបានល្អស្អាតហើយកុំឲ្យកើតមានដដែល ហើយខណ្ឌចាំតែដោះរហូត គឺមិនអាចធ្វើអ្វីកើតទេ៕

Facebook Comments
Loading...