កម្លាំងជំនាញរបស់មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ចុះដោះអន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់

0
503

មណ្ឌល​គីរី ​៖​ យោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី​ នៅថ្ងៃព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១ កម្លាំងជំនាញរបស់មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងនោះបានដោះអន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់​ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា​ ខេត្តមណ្ឌលគីរី។

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី​ បានឱ្យដឹងថា​ មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា បានដោះអន្ទាក់ខ្សែកាបចំនួន៣៣ខ្សែ យកមករក្សាទុកនៅស្នាក់ការខ្ទង់-អន្រ្ទង និងចុះល្បាតត្រង់ចំណុចភ្នំកងសាល ភូមិសាស្ត្រស្រុកកោះញែក បានដោះអន្ទាក់ខ្សែកាបចំនួន២៧ខ្សែ យកមករក្សាទុកនៅស្នាក់ការដេអេ-អូរច្បារ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ផងដែរ៕

Facebook Comments
Loading...